Ad Code

ខ្សែប្រយុទ្ធ នួន បូរី របស់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កំពុងតែ​រកបាន​គ្រាប់​បាល់​ច្រើនជាង​គេ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ



ខ្សែប្រយុទ្ធ នួន បូរី សមាជិក​ក្នុង​ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) កំពុងតែ​រកបាន​គ្រាប់​បាល់​ច្រើន​ជាងគេ​ក្នុង​ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៨ នេះ​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់​ជាតិ ខណៈ​ក្រុម​នេះ​ជា​បេក្ខជន​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​ធ្វើឡើង​នៅ​ដើមខែ​តុលា ខាងមុខ​ដែរ។



​គិត​ចាប់ពី​វគ្គ​ជម្រុះ​តាម​ពូ​ល​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ឃើញថា​ គ្រាប់​បាល់​សរុប​ដែល នួន បូរី រកបាន​នា​ពេល​កន្លង​គឺ​ចំនួន​៧​គ្រាប់ ច្រើនជាង​កីឡាករ​ដទៃ​។ ចំណែក​កីឡាករ​២​នាក់​ផ្សេងទៀត​ដែល​កំពុងតែ​គ្រាប់​បាល់​តាម​ពីក្រោយ​គឺ​កីឡាករ សុខ ហៀ​ង របស់​ក្រុម​ក្រសួងការពារជាតិ និង​កីឡាករ ឈិន ឈឿន របស់​ក្រុម​ក្រសួងការពារជាតិ​។

គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាន​កំណត់​ថា ​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​នេះ នោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ដែលជា​អ្នក​រៀបចំ​កម្មវិធី​នេះ​នឹង​ប្រគល់​ស្បែកជើង​មាស​ចំនួន​១​និង​ប្រាក់​រង្វាន់​លើកទឹកចិត្ត​មួយចំនួនទៀត​។



គិត​តាំងពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ពី​ឆ្នាំ​២០០៧​មក គេ​ឃើញថា​ មាន​កីឡាករ​ជាច្រើន​ធ្លាប់​ឈ្នះ​ពានរង្វាន់​នេះ​ដូចជា ហុក សុ​ជី​វ័​ន្ត របស់​ក្រុម​ភ្នំពេញ​ក្រោ​ន ឈ្នះ​នៅ​ឆ្នាំ​ដំបូង ហើយ​កីឡាករ សុក ចាន់​រស្មី របស់​ក្រុម Spark FC នៅ​ឆ្នាំ​២០០៨ កីឡាករ គូ​ច សុ​កុម្ភៈ របស់​ក្រុម​ខេមរា​កីឡា ឈ្នះ​នៅ​ឆ្នាំ​២០០៩ ហើយ​នៅ​ឆ្នាំ​២០១០ កីឡាករ គួច សុ​កុម្ភៈ របស់​ក្រុម​ខេមរា​កីឡា និង​កីឡាករ ស្រី វាសនា របស់​ក្រុម​ភ្នំពេញ​ក្រោ​ន ជា​ម្ចាស់​ស្បែកជើង​មាស​។ នៅ​ឆ្នាំ​២០១១​និង​២០១២ ពានរង្វាន់​នេះ​បាន​ទៅ​កីឡាករ ឃួន ឡា​បូ​រ៉ាវី របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​នៅ​ឆ្នាំ​២០១៣ កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹងកេត ឈ្នះ​វិញ​ម្តង​។ កីឡាករ ឃួន ឡា​បូ​រ៉ាវី បានឈ្នះ​ម្តងទៀត​នៅ​ឆ្នាំ​២០១៤ ក្រោយ​ផ្ទេរ​ទៅកាន់​បឹងកេត​។ នៅ​ឆ្នាំ​២០១៥ ពាន​នេះ​បាន​ទៅ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង វិញ​ម្តង ហើយ​កីឡាករ សួង វីរៈ កាល​នៅ​អង្គ​រថា​យ​ហ្គឺ​រ ឈ្នះ​ពានរង្វាន​នេះ​នៅ​ឆ្នាំ​២០១៦ និង​នៅ​ឆ្នាំ​២០១៧ កីឡាករ ឃួន ឡា​បូ​រ៉ាវី ឈ្នះ​ម្តងទៀត​។

ចំណែក​នៅ​ឆ្នាំ​២០១៨ នេះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយដោយ​ក្រុម​ក្រសួងការពារជាតិ ត្រូវ​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពោលគឺ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ ខាងមុខ​។ ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ និង​ក្រុម​ណាហ្គា​វើ​ល ដែល​ចាញ់​នៅវគ្គ​ពាក់កណ្ដាល​ផ្តាច់​ព្រ័ត្រ​ ទទួលបាន​ចំណាត់​ថ្នាក់​៣ស្ទួន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu