Ad Code

មន្ត្រី​កំពូល​ដែល​ស៊ើបអង្កេត​បញ្ហា​រុស្ស៊ី ​នឹង​ជួប​ជាមួយ​លោក Trump



លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​ជួប​ជាមួយ​អគ្គមេធាវី​រង​របស់លោក​ដើម្បី​ស្វែងរក “​តម្លាភាព​” ស្តីពី​របាយការណ៍​នានា​ដែល​លោក Rod Rosenstein ធ្លាប់​បានស្នើ​ឲ្យ​ដក​គាត់​ចេញពី​តំណែង​បន្ទាប់ពី​មានការ​រំពឹងទុក​ថា មន្ត្រី​ដែល​ត្រួត​ពិនិត្យមើល​ការស៊ើបអង្កេត​របស់​រុស្ស៊ី​រូបនេះ​នឹង​ត្រូវគេ​បញ្ឈប់​ការងារ​។​

ការងារ​របស់លោក Rosenstein មើលទៅ​មិនអាច​ទ្រាំ​បានទេ​ចាប់តាំងពី​សេចក្តីរាយការណ៍​ដែល​បាន​លេចឡើង​កាលពី​សប្ដាហ៍​មុន​ប៉ុន្តែ​ការសម្រេចចិត្ត​លើ​ជោគវាសនា​របស់គាត់​ទំនងជា​ត្រូវបាន​រុញច្រាន​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅពេលដែល​សេត​វិមាន​និយាយថា លោក​ប្រធានាធិបតី​នឹង​ពិភាក្សា​ទល់មុខ​ជាមួយ​មន្ត្រី​លំដាប់​លេខ​ពីរ​របស់​ក្រសួងយុត្តិធម៌​រូបនេះ​។​

ថ្លែង​ពី​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​លោក លោក Trump បាន​បញ្ជាក់ថា លោក​បាន​និយាយ​ជាមួយ​លោក Rosenstein ហើយ​ថា ពួកគេ​នឹង​បន្ត​ការសន្ទនា​របស់​ពួកគេ​នៅពេល​វិលត្រឡប់​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​។​

លោក Trump បាន​ថ្លែងថា “​យើង​នឹង​ជួបគ្នា​នៅឯ​សេត​វិមាន​ហើយ​យើង​នឹង​កំណត់​នូវ​អ្វីដែល​កំពុង​កើតមាន​។ យើង​ចង់​មាន​តម្លាភាព យើង​ចង់​បើកចំហ​ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​ជួប​ជាមួយ​លោក Rod នៅពេលនោះ​”​។​

ក្នុងនាម​ជា​អគ្គមេធាវី​រង លោក Rosenstein បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ត្រួតពិនិត្យ​លើ​ការស៊ើបអង្កេត​ដ៏​មាន​កម្លាំង​ខ្លាំងក្លា​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ។​

ការចាកចេញ​របស់គាត់​នឹង​ផ្តល់​ឲ្យ​លោក​ប្រធានាធិបតី​នូវ​ឱកាស​ដើម្បី​ជំនួស​គាត់​ជាមួយ​អ្នក​ស្មោះត្រង់​ម្នាក់​ហើយនឹង​ធ្វើ​ឲ្យ​មានការ​រង្គោះរង្គើ​យ៉ាងខ្លាំង​ចំពោះ​ការស៊ើបអង្កេត​អំពី​ថា​តើ​រុស្ស៊ី​បានរួម​គំនិត​ជាមួយ​យុទ្ធនាការ​របស់លោក Trump ដើម្បី​ជួយ​ឲ្យ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​ដែរ​ឬក៏​អត់​។​

សេត​វិមាន​បាន​និយាយថា អ្នក​ទាំងពីរ​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តាម​សំណើ​របស់លោក Rosenstein៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu