Ad Code

ស្រវឹង​បើក​ឡិច​ស៊ី​ស​បុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​ហោះ​ទៅ​បុក​ដាច់​ដើមឈើ​១​ដើម​ និង​បុក​ទ្វារផ្ទះ​ប្រជាពលរដ្ឋ



ភ្នំពេញ ​៖ ​រថយន្ត​ឡិច​ស៊ី​ស​RX ៣០០​មួយ​គ្រឿង​ដែល​បញ្ជា​ចង្កូត​ដោយ​ម្ចាស់​ស្រវឹង​ធ្លាក់ភ្នែក​បាន​ជ្រុល​ទៅ​បុក​ក្បាល​នាគ​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ហើយក៏​វិល​ហោះ​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក​ដាច់​ដើមឈើ​១​ដើម​ និង ​បុក​ទ្វារ​ដែល​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​ ហើយ​អ្នកបើកបរ​ប្រញាប់​គេចខ្លួនបាត់​តែម្តង​។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​ម៉ោង​០​និង​៣០​នាទី​ ថ្ងៃទី​២២ ​ខែកញ្ញា ​ឆ្នាំ​២០១៨​មុខ​ផ្ទះ​លេខ​A25 ​ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​នោះ​កើតឡើង​រវាង​រថយន្ដ ម៉ាក​លុច​ស៊ី​ស​RX300​ពាក់​ស្លាក​លេខ​2M9226​ភ្នំពេញ​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល អោយ​រលំ​អស់​មួយ​កង់​ហើយ​រេ​ចង្កូត​ទៅបុក​បាក់​ដើមឈើ​០១​ដើម​និង​ខូច​ទ្វារ​បង​ផ្ទះមួយ​ផ្ទាំង​ទៀត​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​X300​ ពាក់​ស្លាក​លេខ​2M-9226 ​បើកបរ​ដោយ​បុរស​ម្នាក់​មិនដឹង​ចេញពី​កន្លែង​ណា​នោះ​ទេ​បាន​បើក​បោះពួយ​និង​រេ​ពេញ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ពី​កើ​តទៅ​លិច​លុះ​ទៅដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​បុក​ក្បាល​នាគ​ដាច់​១​កង់​ហើយ​រថយន្ត​នោះ​វិល​ហោះ​ទៅ​ចិញ្ចើមផ្លូវ​បុក​ដាច់​ដើមឈើ​១​ដើម​និង​បុក​ទ្វារ​ដែល​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ហើយ​អ្នកបើកបរ​រូប​នោះ​ដឹង​សភាព​មិន​ស្រួល​ក៏​ប្រញាប់​បើកទ្វារ​រថយន្ត​គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​សម្រាប់​ឲ្យ​ប៉ូលិស​មក​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ក្រុង​ដើម្បី​រង់ចាំ​អ្នក​បង្ក​ហេតុ​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu