ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួន ករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ៣លើក។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១១និង៤៥នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ នៅចំណុចផ្ទះសំណាក់ ដាលី បន្ទប់លេខ៣ ផ្លូវបេតុង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៣ ករណី និងចាប់យកវត្ថុតាងមួយចំនួន។
ប្រភពព័ត៌មានបានបន្តថា ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក VIVO ពណ៌ ខ្មៅ នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ២៩៤ ក្រុមទី៤២ ភូមិទី៦ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ១៥ នាទី ជនរងគ្រោះ ឈ្មោះ សុខ រ៉ានី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកទទួលភ្ញៀវស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) នៅចំណុចម្តុំស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃមិនចាំ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៥ និង ០០ នាទី និងករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាកសាំសុង) នៅចំណុចម្តុំ ផ្សារបឹងកេងកង សង្កាត់ បឹងកេងកងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ នៅថ្ងៃមិនចាំ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៦ និង ០០ នាទី។
ចំណែក ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ ស៊ុន ហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ទី២-ឈ្មោះ លី ពិសិដ្ឋ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបររត់តុការ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ម៉ាកហុងដា សេ ១២៥ ពណ៌ ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GY ៥៩៨៣។
បច្ចុប្បន្នជនសង្ស័យខាងលើ និង វត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments