Ad Code

ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ប្រកួត​មិត្តភាព​ជាមួយ​តៃវ៉ាន់​សិន មុន​ធ្វើដំណើរ​មក​ប៉ះ​ម្ចាស់ផ្ទះ​កម្ពុជា



សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី បានរៀបចំ​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២​លើក​អំឡុង​ពេល FIFA Day (​ថ្ងៃ​ដែល FIFA កំណត់​ឲ្យ​លី​គ​តាម​បណ្តាប្រទេស​នីមួយៗ​ឈប់សម្រាក​ដើម្បី​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រមូលផ្តុំ​ហ្វឹកហាត់​ ឬ​ ប្រកួត​ជា​អន្តរជាតិ​) ពោល​គឺ​ត្រូវ​ប៉ះ​ក្រុម​តៃវ៉ាន់ មុន​បន្ត​មក​ប៉ះ​ក្រុម​កម្ពុជា​។

​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​របស់​ខ្លួន​ចំនួន​២៤​នាក់​ជំ​ហ៊ាន​ដំបូង ក្រោម​ការ​ជ្រើសរើស​ផ្ទា​ល់ពី​សំណាក់​គ្រូបង្វឹក​ជម្រើសជាតិ​ម៉ាឡេស៊ី គឺ​លោក Tan Cheng Hoe ខណៈ​ក្រុម​នេះ​ត្រៀម​ប្រមូលផ្តុំ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៣​ខែកញ្ញា មក​ម្ល៉េះ​។

យោង​តាម​កម្មវិធី​ប្រកួត​របស់​ក្រុម​ឈុត​ធំ​ម៉ាឡេស៊ី ត្រូវ​ជួប​ក្រុម​តៃវ៉ាន់ នៅ​ថ្ងៃទី​០៧ កញ្ញា មុន​ជួប ម្ចាស់ផ្ទះ​កម្ពុជា នៅ​ថ្ងៃទី​១០ កញ្ញា​។ សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី បាន​កំណត់ថា​ ការប្រកួត​នេះ​គឺ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់​កីឡាករ​របស់​ខ្លួន​ក្នុង​រៀបចំ​ប្រកួត​ផ្លូវការ​នៅ​ចុងឆ្នាំ​ពោល​គឺ​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF Suzuki Cup 2018 នៅ​ខែវិច្ឆិកា​។



​លោក Tan Cheng Hoe បាន​លើក​ឡើង​មុន​ពេល​ប្រមូលផ្តុំ​កូនក្រុម​ថា «​ខ្ញុំ​នឹង​ប្រកាស​បញ្ជី​កីឡាករ​ចំនួន​២៤​នាក់​សម្រាប់​ហ្វឹកហាត់​លើកដំបូង​។ ខ្ញុំ​មាន​កីឡាករ​មកពី​ឈុត U23 យ៉ាងហោចណាស់​ក៏​៨​នាក់​ដែរ​។ ក្រុម​ជម្រើសជាតិ​វ័យ​ក្រោម​២៣​ឆ្នាំ​ធ្វើ​បាន​ល្អ​ក្នុង​ពានរង្វាន់ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ថ្មីៗ​នេះ ហើយ​វា​ជា​រឿង​ល្អ​មួយ​សម្រាប់​បាលទាត់​ម៉ាឡេស៊ី​។ ខ្ញុំ​ក៏មាន​កីឡាករ​មួយ​ចំនួន​ទៀត​បង្ហាញ​ទម្រង់​លេង​ក្នុង Malaysia Cup សម្រាប់​ហ្វឹកហាត់​ផងដែរ​»​។

ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​វ័យ​ក្រោម​២៣​ឆ្នាំ​ដឹកនាំ​ដោយ​លោក Ong Kim Swee ធ្វើ​បាន​ល្អ​មែនទែន ក្នុង​ពានរង្វាន់ Asian Games 2018 ដោយ​បាន​ឈ្នះ​ក្រុម​ខ្លាំង​កូរ៉េខាងត្បូង ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ហើយ​បន្ត​កៅអី​ឡើង​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុងក្រោយ ​មុន​ពេល​ពួកគេ​ចាញ់​ក្រុម​ខ្លាំង​U23 របស់​ជប៉ុន ក្នុង​លទ្ធផល​១​ទល់​០​។

ចំណែក​កីឡាករ​ដែល​បាន​កោះហៅ​លើក​នេះ​មាន​ដូចជា​៦​នាក់​មកពី​ក្លិប Jorhor គឺ​កីឡាករ Nazmi Faiz Mansor, Syafiq Ahmad, Safawi Rasid, Adam Nor Azlin, Farizal Marlias និង Fazly Mazlan​។ ៤​នាក់​មកពី​ក្លិប Perak គឺ​កីឡាករ Hafizul Hakim Khairul Nizam Jothy, Shahrul Saad, Amirul Azhan Aznan, Nasir Basharudin ហើយ​មាន​៤​នាក់​មកពី​ក្លិប​Kedah គឺ​កីឡាករ Rizal Ghazali, Akram Mahinan, Syazqan Zainon, Akhyar Rashid មកពី​ក្រុម Kuala Lumpur ៣​នាក់​មាន​កីឡាករ Zaquan Adha Abd Radzak, Syazwan Andik Ishak, Irfan Zakaria មកពី​ក្រុម Melaka United មាន​កីឡាករ Khairul Fahmi Che Mat​។ កីឡាករ Rawilson Batuil មកពី​ក្លិប Sabah, Nik Akif Syahiran Nik Mat មកពី​ក្លិប Kelantan កីឡាករ Shahrel Fikri Md Fauzi មកពី​ក្លិប Nakhon Ratchasima កីឡាករ Norshahrul Idlan Talaha មកពី Pahang កីឡាករ Mahalli Jasuli មកពី​Pkns FC និង​កីឡាករ Syahmi Safari មកពី​ក្លិប Selangor៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu