Ad Code

ផល សោ​ភ័​ណ្ឌ ផ្តួល​Bukjoh​ក្នុង​ទឹក​ទី​២ ខណៈ​ឡៅ ចន្ទ្រា ឈ្នះ Kamlaiphit ដោយ​ពិន្ទុ



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ដូចគ្នា នៅក្នុង​ការជួប​ប្រកួត​គ្នា​លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២៣​កញ្ញា​២០១៨ ។
អ្នក​ប្រដាល់​ថៃ Bukjoh Sor.Anucha ដែល​ឡើងមក​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​វិញ​នោះ ត្រូវ​ផល សោ​ភ័​ណ្ឌ​វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ។

កាលពី​ប្រកួត​លើក​មុន​(​ថ្ងៃទី​២៦​សីហា​២០១៨) អ្នក​ប្រដាល់​ថៃ​រូបនេះ​ត្រូវ​ផល សោ​ភ័​ណ្ឌ​វាយ​អោយ​សន្លប់​ដោយ​កែង​ក្នុង​ទឹក​ទី​៤ ឥឡូវ​មក​សងសឹក​វិញ ក៏ត្រូវ​សន្លប់​ក្នុង​ទឹក​ទី​២​ទៀត ។​
Bukjoh ត្រូវ​សោ​ភ័​ណ្ឌ​វាយ​អោយ​អាជ្ញាកណ្តាល​រាប់​៨​ក្នុង​ទឹក​ទី​១ ដោយ​កែង ហើយ​មកដល់​ទឹក​ទី​២​នេះ Bukjoh ក៏ត្រូវ​សោ​ភ័​ណ្ឌ​វាយ​កែង​ត្រូវ​ក្បាល​ទៀត ដែល​ធ្វើ​ឲ្យ​គេ​ដេក​លែង​ក្រោក​តែម្តង។

​ចំពោះ ឡៅ ចន្ទ្រា ដែល​ត្រូវបាន​គេ​ផ្តល់​ឪ​កាស​អោយ​ជួប​ប្រកួត​សាក​កណ្តាប់ដៃ ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ​Khamlaipetch Phakthungchai ដើម្បី​សងសឹក​អោយ​វង្ស​ណ​យ ដែល​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ​ចំនួន​២​លើក​កន្លងមក​នោះ បាន​យកឈ្នះ Khamlaipetch​ដោយ​ពិន្ទុ ក្រោយពី​វាយ​គ្នា​យ៉ាង​តឹងតែង ៥ ទឹក​ពេញ​នោះ ។
​ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ខណៈ​ដែល​ចន្ទ្រា​មាន​ទម្ងន់​៦៧​គ​.​ក្រ​ត្រូវ​តម្លើង​២​គីឡូក្រាម ហើយ Khamlaipetch មាន​ទម្ងន់​៧១​គ​.​ក្រ ត្រូវ​សម្រក​២​គីឡូក្រាម​មក​នៅត្រឹម​៦៩​គ​.​ក្រ នោះ​។

នៅក្នុង​ការប្រកួត​ដែលមាន​ស្ថានភាព​ប្រយ័ត្នប្រយែង​រៀងខ្លួន​នោះ ឃើញថា ឡៅ ចន្ទ្រា គេ​មានប្រៀប​ឈ្នះ​លើ​ថៃ ដោយ​គេ​ដេញ​វាយ​មុន​ជានិច្ច ។​ចំណែក Khamlaipetch វិញ គឹ​ថយ​រហូត​សឹងតែ​ពេញ​៥​ទឹក ហើយ​ពេល​ប្រកួត​កៀក​គឺ​អោប​គ្នា​នោះ ឡៅ ចន្ទ្រា​ក៏មាន​ប្រៀប​ឈ្នះ​លើ Khamlaipetch ដែរ ដោយ​គេ​បាន​អុក​ជង្គង់​ច្រើនជាង ។​

Khamlaipetch ក្នុងការ​ប្រកួត​លើក​នេះ គឺ​ហាក់​វាយ​អត់​ចេញ​បានល្អ​មុនៗ​នោះឡើយ គឺ​គេ​បានតែ​ទាត់​មួយ​មុខ​គត់ ហើយ​ការ​ទាត់​របស់គេ​នោះ​សោត​ទៀត ក៏​ពុំ​ចំ​គោលដៅ​ដែរ ព្រោះ​ចន្ទ្រា​បាន​បិទ​និង​ការពារ​យ៉ាង​ល្អ ។ ដោយហេតុ​នេះហើយ ទើប​ចប់​ការប្រកួត ឡៅ ចន្ទ្រា​ឈ្នះ Khamlaipetch ដោយ​ពិន្ទុ ។​
ដោយឡែក មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ប្រកួត​ចាញ់​ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។​សារ៉ាក់​ត្រូវ កណ្តាប់ដៃ​រប​សងួន គា ឡើង​ចង់​វង្វេងទិស​ក្នុង​ទឹក​ទី​៤៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu