Ad Code

មុន​ទទួលពាន FIFA Best Player of the Year​ប្រចាំឆ្នាំ​២០១៨ កីឡាករ​Luka Modrić ទទួលបាន​សំឡេង​គាំទ្រ​ពី​កម្ពុជា​ទាំង​៣​នាក់



កីឡាករ​Luka Modrić ជនជាតិ​ក្រូ​អាត សមាជិក​របស់​ក្លិប​បាល់ទាត់ Real Madrid ប្រចាំ​ប្រទេស​អេ​ស្ប៉ា​ញ បាន​ឈ្នះ​ពានរង្វាន់​កីឡាករ​បាល់ទាត់​ដែល​ឆ្នើម​ជាងគេ​នៅលើ​លោក​ប្រចាំឆ្នាំ​២០១៨ (FIFA Best Player of the Year) ខណៈ​សំឡេង​៣​នាក់​ពី​កម្ពុជា សុទ្ធតែ​បាន​បោះឆ្នោត​ជូន​កីឡាករ​រូបនេះ​។



​នៅ​កម្ពុ​ជា​មាន​មនុស្ស​៣​នាក់​ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ដោយ​ក្នុង​នោះ​មាន លោក ប្រាក់ សុវណ្ណារ៉ា តំណាង​គ្រូបង្វឹក​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កីឡាករ ធា​រី ចន្ថា​ប៊ី​ន ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​លោក អ៊ឹង ចំរើន តំណាង​ឲ្យ​អ្នកសារព័ត៌មាន​។ លោក ប្រាក់ សុវណ្ណារ៉ា បាន​បោះឆ្នោត​ឲ្យ​កីឡាករ​៣​នាក់​ជា​ជម្រើស​របស់​ខ្លួន​ដោយ​ក្នុង​នោះ​មាន Luka Modric ជា​ជម្រើស​ទី​១ Antoine Griezmann ជម្រើស​ទី​២ និង Kylian Mbappe ជម្រើស​ទី​៣ ហើយ​កីឡាករ ធា​រី ចន្ថា​ប៊ី​ន បានជ្រើសរើស​កីឡាករ Ronaldo ជា​ជម្រើស​ទី​១ ហើយ​កីឡាករ Kylian Mbappe ជា​ជម្រើស​ទី​២​និង​កីឡាករ Luka Modrić ជា​ជម្រើស​ទី​៣​។ ចុងក្រោយ​លោក អ៊ុង ចំរើន គឺ​បាន​បោះឆ្នោត​ឲ្យ​កីឡាករ Vanane Rapheal ជា​ជម្រើស​ទី​១ កីឡាករ Mohamed Salah ជា​ជម្រើស​ទី​២​និង​កីឡាករ Luka Modrić ជា​ជម្រើស​ទី​៣​។

​កម្មវិធី​ប្រគល់​ពាន FIFA Football Awards ដែល​ធ្វើឡើង​នៅ Royal Festival Hall ស្ថិត​ក្នុង​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស បាន​ចប់​សព្វគ្រប់​កាលពី​យប់​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ ខណៈ​មាន​ពានរង្វាន់​ជាច្រើន​បាន​ប្រគល់​ទៅ​ឲ្យ​ដៃ​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​មាន​ស្នាដៃ​សម្រាប់​ឆ្នាំ​២០១៨​។



ចំណែក​ពានរង្វាន់​ផ្សេងទៀត​ក្នុង​ព្រឹត្តិការណ៍ FIFA Football Awards មាន​ដូច​ជា​ពាន​គ្រាប់​បាល់​ចូល​ទី​ល្អ​បំផុត​ធ្លាក់​ទៅលើ Mohamed Salah របស់ Liverpool ដែល​ស៊ុត​ចូល​ទី Everton ក្នុង​ជំនួប​ដ៏​កក្រើក​នៅ​អង់គ្លេស Merseyside Derby​។ នាង Marta Vieira da Silva លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ក្លឹប​Orlando Pride របស់​អាមេរិក​បានឈ្នះ​ពាន​កីឡាការិនី​ឆ្នើម​របស់​ពិភពលោក​។ អតីត​អ្នកចាំទី Chelsea ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ Real Madrid គឺ Courtois បានឈ្នះ​ពាន​អ្នកចាំទី​ឆ្នើម​ប្រចាំឆ្នាំ​។​លោក Deschamps បាន​ឈ្នះ​ពាន​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​ក្រោយ​ជួយ​បារាំង​លើក​ពាន World Cup នៅ​រុស្ស៊ី​ហើយ​លោក Reynald Pedros របស់ Lyon​ឈ្នះ​ពាន​គ្រូបង្វឹក​ក្រុមបាល់ទាត់​នារី​ឆ្នើម​ប្រចាំឆ្នាំ​។​ពាន FIFA Fair Play Award បាន​ទៅលើ​កីឡាករ Lennart Thy ដែល​បាន​បរិច្ចាគ​ឈាម​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​មហារីក​។ ចំពោះ​ពាន FIFA FIFPro World11 មាន​អ្នកចាំទី David de Gea ខ្សែការពារ​គឺ Dani Alves, Raphaël Varane,Raphaël Varane, Marcelo ខ្សែបម្រើ​គឺ Luka Modric, N'Golo Kanté, Eden Hazard និង​ខ្សែប្រយុទ្ធ Kylian Mbappé, Lionel Messi និង Ronaldo៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu