Ad Code

លោក​Pence ​អំពាវនាវ​ឲ្យ​មីយ៉ាន់ម៉ា​ដោះលែង​អ្នកយកព័ត៌មាន​រ៉យទ័រ​ទាំង​ពីរ​នាក់



អនុ​ប្រធានាធិបតី​អាមេរិក​លោក ​Mike Pence បាន​អំពាវនាវ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​ដោះលែង​អ្នកកាសែត​ពីរ​នាក់​ដែល​ត្រូវបាន​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​ពីបទ​កាន់កាប់​អាថ៌កំបាំង​រដ្ឋ​ទាក់ទង​នឹង​ការរាយការណ៍​របស់​ពួកគេ​អំពី​ការសម្លាប់​រង្គាល​ប្រឆាំងនឹង​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។​

លោក Wa Lone និង Kyaw Soe Oo មកពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ត្រូវបាន​កាត់ទោស​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ដំណើរការ​នីតិវិធី​ដែល​ត្រូវបាន​គេ​រិះគន់​យ៉ាង​ទូលំទូលាយ​ថា មិន​យុត្តិធម៌​។​

ពួកគេ​បាន​រាយការណ៍​អំពី​យុទ្ធនា​ការបង្ក្រាប​ដ៏​ឃោរឃៅ​របស់​កងទ័ព​ដែល​បាន​បណ្ដេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧០០,០០០​នាក់​ឲ្យ​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​។​

លោក Pence កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហោះ Twitter ថា ពួកគេ​គួរតែ​ត្រូវបាន​គេ​សរសើរ​មិនមែន​ជាប់ពន្ធនាគា​រទេស​ម្រា​ប់​ការងារ​របស់​ពួកគេ​ដែល​បង្ហាញ​ពី​ការរំលោភ​សិ​ទិ្ធ​មនុស្ស​និង​ការសម្លាប់​រង្គាល​។​

លោក​សរសេរថា “​សេរីភាព​ខាង​ជំនឿ​សាសនា​និង​សេរីភាព​សារព័ត៌មាន​គឺ​ចាំបាច់​ណាស់​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ដ៏​រឹងមាំ​មួយ​។ យើង​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​ឲ្យ​លុបចោល​សេចក្តីសម្រេច​នេះហើយ​ដោះលែង​ពួកគេ​ភ្លាម​”​។​

ទន្ទឹម​នោះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ក៏បាន​ជំរុញ​ផងដែរ​ឲ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ពិនិត្យឡើងវិញ​នូវ​ការសម្រេចចិត្ត​របស់​ពួកគេ​។​

ករណីនេះ​បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ពី​ពិភពលោក​ថា​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​កំណែទម្រង់​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ត្រូវ​ជាប់គាំង​នៅក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី​អ៊ួ​ង​សាន​សូ​ជី​ដែល​បាន​កាន់កាប់​អំណាច​ក្នុង​ឆ្នាំ​២០១៦​។​

បើទោះបីជា​យោធា​ដែល​ត្រួតត្រា​ប្រទេស​មី​យ៉ាន់​ម៉ា​អស់​រយៈពេល​ពាក់កណ្តាល​សតវត្សរ៍​នៅតែ​រក្សា​ការគ្រប់គ្រង​ក្នុង​ក្រសួង​សំខាន់ៗ​ជាច្រើន​ក៏ដោយ ការឡើង​កាន់តំណែងរ​បស់​លោកស្រី​ស៊ូ​ជី​ក្នុងនាម​ជា​មេដឹកនាំ​រដ្ឋាភិបាល​បានលើកឡើង​នូវ​ក្តីសង្ឃឹម​សម្រាប់​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ប៉ុន្តែ​ជំហរ​របស់​លោកស្រី​ចំពោះ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​បានធ្វើ​ឲ្យ​អតីត​អ្នកគាំទ្រ​ជាច្រើន​មានការ​ខកចិត្ត​៕ AP



[caption id="attachment_971797" align="alignnone" width="960"] ​[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu