ភ្នំពេញ ៖ លោកស្រី អេម៉ា សូលប៊ែល (Ema Solbeng) នាយករដ្ឋមន្ត្រីន័រវែសមានប្រសាសន៍ថា ប្រទេសន័រវែស មានឆន្ទៈខ្ពស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកស្រីបន្តថា ទម្រាំតែពិភពលោកបានដឹងពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាគឺបានចំណាយពេលវេលាដ៏យូរនិងមានភាពស្មុគស្មាញ។
លោកស្រីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ជាមួយនឹងសកម្មភាពដែលប្រទេសន័រវែសជួយដល់ប្រទេសកម្ពុជាក្នុងការបោសសំអាតគ្រាប់មីនលោកស្រីចង់ឃើញនិងជំរុញឲ្យមានអនុសញ្ញានៃការហាមឃាត់ជាផ្លូវការនៃការប្រើប្រាស់គ្រាប់មីន ក្នុងន័យនេះលោកស្រីសង្ឃឹមថាកម្ពុជាអាចនឹងគាំទ្រនូវគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ។
លោកស្រី នាយករដ្ឋមន្ត្រីន័រវែស បានលើកឡើងបែបនេះ ក្នុងឳកាសដែលលោកស្រីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៩ តុលា នៅទីក្រុង ព្រុចសែល បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី ១២ រួចមក ។
លោកស្រី អេម៉ា សូលប៊ែល នាយករដ្ឋមន្ត្រីន័រវែសមានប្រសាសន៍ថា បើទោះបីជាលោកស្រីមិនបានទៅកាន់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែលោកស្រីបានទទួលនូវព័ត៌មាននិងរូបភាពដ៏ល្អពីប្រទេសកម្ពុជាដោយចាត់ទុកកម្ពុជាគឺជាប្រទេសមួយដ៏ស្រស់បំព្រង ។ លោកស្រីមានប្រសាសន៍បន្តថា ប្រទេសន័រវែស មានឆន្ទៈខ្ពស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ លោកស្រីបន្តថា ទម្រាំតែពិភពលោកបានដឹងពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាគឺបានចំណាយពេលវេលាដ៏យូរនិងមានភាពស្មុគស្មាញ ។ ជាមួយនឹងសកម្មភាពដែលប្រទេសន័រវែសជួយដល់ប្រទេសកម្ពុជាក្នុងការបោសសំអាតគ្រាប់មីនលោកស្រីចង់ឃើញនិងជំរុញឲ្យមានអនុសញ្ញានៃការហាមឃាត់ជាផ្លូវការនៃការប្រើប្រាស់គ្រាប់មីន ក្នុង ន័យនេះលោកស្រីសង្ឃឹមថាកម្ពុជាអាចនឹងគាំទ្រនូវគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ។
ជាការឆ្លើយតប សម្តេចតេជោមានប្រសាសន៍ថា ប្រទេសន័រវែសគឺជាប្រទេសមួយដែលបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ពិសេសការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍនិងការបោសសំអាតគ្រាប់មីន និង ផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម ។ ទាក់ទិនទៅនឹងការជំរុញឲ្យមាននូវអនុសញ្ញាស្តីពីការហាមឃាត់ជាផ្លូវការនៃការប្រើប្រាស់គ្រាប់មីន សម្តេចតេជោមានប្រសាសន៍ថា កម្ពុជាពិតជាគាំទ្រទាំងស្រុងនូវអនុសញ្ញាស្តីពីការហាមឃាត់ជាផ្លូវការនៃការប្រើប្រាស់គ្រាប់មីន ។
សម្តេចតេជោបន្តថា កម្ពុជានឹងបន្តបោសសំអាតគ្រាប់មីនទាំងស្រុងក្នុងប្រទេសកម្ពុជាពិសេសកម្ពុជានិងចូលរួមក្នុងគំនិតផ្តួចផ្តើមស្តីពីអនុសញ្ញានៃការប្រើប្រាស់គ្រាប់មីន។ សម្តេចតេជោបន្តថា កន្លងមកកម្ពុជាបានបន្តនូវសកម្មភាពយ៉ាងសកម្មក្នុងការបោសសំអាតគ្រាប់មីនតាមបណ្តាប្រទេសមួយចំនួន ពិសេសតាមប្រទេសមួយចំនួនក្នុងទ្វីបអាហ្រិក ។
ទាក់ទិនទៅនឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកស្រីមានប្រសាសន៍ថាអ្វីដែលកម្ពុជាបានធ្វើគឺមានសកម្មភាពដ៏ល្អ។តាមរយៈនេះ លោកស្រីចង់ឃើញពីទំហំសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានកំណើនខ្ពស់ ។ លោកស្រីបានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានគាំទ្រនូវបេក្ខភាពរបស់ប្រទេសន័រវែសក្នុងការបោះឆ្នោតជាសមាជិកមិនមែនអចិន្ត្រៃយ៍សន្តិសុខរបស់អង្គការសហប្រជាជាតិក្នុងអាណត្តិឆ្នាំ ២០២១-២០២២ ។ លោកស្រីនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ពីសភាពការណ៍ក្នុងដែនសមុទ្រក្នុងប្រទេសន័រវែស ពិសេសពីបញ្ហាបរិស្ថាន និងការនេសាទ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាអាចជាដៃគូក្នុងគំនិតផ្តួចផ្តើមដ៏មានសារសំខាន់ជាច្រើនពាក់ព័ន្ធទៅនិងបរិស្ថានក្នុងមហាសមុទ្រ៕
Source: Kampuchea Thmey Daily
0 Comments