Ad Code

រថយន្ត​កាមរី​ស្វិត បើក​សុខៗ​ឆេះ​ម៉ត់ មិន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ឡើយ



រតនគិរី​ ៖ ​រថយន្ត​កាមរី​ស្វិត​មួយ​គ្រឿង ​កំពុងតែ​បើកបរ​លើ​ផ្លូវ​សុខៗ​ ​​ក៏​បាន​រលត់​ ស្រាប់​តែ​មាន​អណ្តាត​ភ្លើង​ឆេះ​ចេញពី​ក្បាល​រថយន្ត​តែម្តង។

ហេតុការណ៍​ភ្លើង​ឆាបឆេះ​រថយន្ត​មួយ​គ្រឿង​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ក្បែរ​ចម្ការកៅស៊ូ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ជ្រៃ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង។

ម្ចាស់​រថយន្ត​​មាន​ឈ្មោះ​ម៉ិច ឆន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នកសារព័ត៌មាន​សម្លេង​និស្សិត​បញ្ញាវ័ន្ត ​បើក​រថយន្ត​ម៉ាក​កាមរី​ស្វិត ពណ៌​ស គ្មាន​ស្លាក​លេខ ​ហើយ​ករណី​នេះ​សង្ស័យ​មកពី​ទុសេ​ខ្សែភ្លើង​ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។ ចំណែក​ប្រពន្ធ​ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះទេ បន្ទាប់ពី​ភ្លើង​ឆេះ​​​ភ្លាម ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ចាក់​ចេញពី​ក្នុង​រថយន្ត​ ហើយ​បាន​ស្រែកហៅ​ប្រជាពលរដ្ឋ​នៅ​ជិតខាង​ឲ្យ​ជួយ​មក​អន្តរាគមន៍​ពន្លត់ភ្លើង​តែ​ហួសពេល​ទៅ​ហើយ បាន​ឆាបឆេះ​អស់ទាំង​ស្រុង ហើយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ និង​អ្នកជិតខាង​ឡើយ។

លោក​ថា ពីរ​នាក់​ប្តី​ប្រពន្ធ​បានមក​ទិញ​អីវ៉ាន់​ចាប់ហួយ​នៅ​ផ្សារ​បាន​លុង​យក​ទៅ​លក់ ហើយ​បាន វិលត្រឡប់​ទៅផ្ទះ​វិញ​មិនទាន់​ដល់​ផ្ទះ​ផង​ក៏​ឆាបឆេះ​នៅ​ពាក់​កណ្តាលផ្លូវ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួនធំ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu