ភ្នំពេញ ៖ លោក Philippe Girardon ជាជនជាតិបារាំងដែលមានឋានៈជាមេចុងភៅផ្កាយ២លំដាប់ពិភពលោក បានមកផ្តល់បទពិសោធន៍លើជំនាញនិងបច្ចេកទេសក្នុងការធ្វើម្ហូបដល់ចុងភៅនៅភោជនីដ្ឋានតូប៉ាហ្ស។
ជាមួយគ្នានេះដែរ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ លោក Philippe Girardon នឹងបង្ហាញស្នាដៃរបស់លោកផ្ទាល់ចំអិនមុខម្ហូបចំនួន៧រួមទាំងបង្អែមដល់ភ្ញៀវជាតិនិងអន្តរជាតិដែលតែងតែគាំទ្រនិងពេញចិត្តទទួលទាននៅភោជនីដ្ឋានតូប៉ាហ្ស ដែលមុខម្ហូបទាំងនោះរួមមានទី១មុខម្ហូបពងក្រូច និងឈីសមូស ទី២សាឡាត់សាច់ក្តាមជាមួយផ្លែក្រូចថ្លុងផ្កាឈូកទី៣ត្រីចនដូរីចៀនជាមួយប័រនិងស្រាឆាឡុងទី៤ការ៉េមផ្លែហ្វីកទី៥ចៀនសាច់ទ្រូងព្រាបជាមួយថ្លើមក្ងាននិងផ្សិតត្រាស់ហ្វនិងស្ពៃក្តោបទី៦បង្អែមលាងមាត់មុននឹងហូបបង្អែមនិងទី៧បង្អែមសូកូឡា។
ប្រសិនបើអតិថិជនមានបំណងចង់បរិភោគនូវមុខម្ហូបទាំង៧មុខនេះអាចកក់នៅភោជនីដ្ឋានតូប៉ាហ្សបានដោយមនុស្សម្នាក់តម្លៃ១១៥ដុល្លារអាមេរិកដោយមិនបញ្ចូលភេសជ្ជៈផ្សេងៗទៀតឡើយ។
ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១៦ខែតុលាឆ្នាំ២០១៨ នៅភោជនីយដ្ឋានតូប៉ាហ្ស
លោក Philippe Girardon បានមានប្រសាសន៍ថា លោកមកកាន់ប្រទេសកម្ពុជានេះ មានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដើម្បីមកចែករំលែកចំណេះដឹងទាក់ទិនរបៀបធ្វើម្ហូបអាហារដល់ចុងភៅនៅភោជនីយដ្ឋានតូប៉ាហ្ស។
លោកបានបន្តថា ក្នុងកំឡុងពេលស្នាក់នៅ ប្រទេសកម្ពុជា លោកនឹងបំពេញបន្ថែម និងផ្តល់វគ្គសិក្សាទៅដល់បុគ្គលិកផ្នែកចុងភៅក្នុងភោជនីយដ្ឋាន តូប៉ាហ្ស ដែលជាចំណែកមួយនៃចំណេះដឹងទូទៅដែលពាក់ព័ន្ធទៅនឹងផ្នែកមុខម្ហូបអាហារផ្សេងៗ ក៏ដូចជាការបង្ហាត់បន្ថែមទៅលើតិចនិចទៅដល់ បុគ្កលិកខ្មែរក្នុងភោជនីយដ្ឋានតូប៉ាហ្សផងដែរ។
លោកពៅ សុភ័ក្រ មេចុងភៅនៅភោជនីដ្ឋានតូប៉ាហ្សបានមានប្រសាសន៍ថាលោកក៏ដូចជាចុងភៅផ្សេងៗបានទទួលនូវបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងបច្ចេកទេសការចំអិនម្ហូប គ្រឿងផ្សំប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដែលលោកមិនដែលបានជួបពីមុនមក។
លោកបានបន្តថាបន្ទាប់ពីបានហាត់រៀនធ្វើម្ហូបជាមួយមេចុងភៅផ្កាយ២លំដាប់ពិភពលោករួចលោកនឹងខិតខំកែច្នៃមុខម្ហូបសម្រាប់បម្រើនៅភោជនីយដ្ឋានតូប៉ាហ្សកាន់តែឆ្ងាញ់ថែមទៀតដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ភ្ញៀវជាតិនិងអន្តរជាតិ។
លោក Philippe Girardonបានថ្លែងនូវការកោតសរសើរចំពោះចុងភៅនៅភោជនីដ្ឋានតូប៉ាហ្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រនិងចង់ចេះចង់ដឹងនូវមុខម្ហូបប្លែកៗតាមរយៈការបង្ហាញរបស់លោក។
គួរបញ្ជាក់ថាម្ហូបអាហាររបស់លោកPhilippe Girardonគឺចង់បង្ហាញអំពីភាពសម្រិតសម្រាងនិងភាពសាមញ្ញ, ភាពទន់ភ្លន់ និង ស្មោះត្រង់ ដែលប្រៀបប្រដូចទៅនឹងខ្លួនរបស់គាត់ផ្ទាល់។ មុខម្ហូបទាំងអស់គឺផ្តោតទៅលើភាពត្រឹមត្រូវ និង ធម្មជាតិនោះគឺជាធាតុផ្សំ លោកចូលចិត្តប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានស្រាប់ហើយមានលក្ខណៈ ស្រស់ និងផលិតផលតាមរដូវកាលដែលមកពីតំបន់របស់លោក គឺភូមិភាគខាងត្បូងនៃប្រទេសបារាំង។
លោកចង់អោយភ្ញៀវដែលភ្លក្សម្ហូបរបស់លោកមានអារម្មណ៍ដូច “ដួងព្រលឹង” របស់ម្ហូបនោះ ដើម្បីថែរក្សា អោយមានភាពត្រឹមត្រូវទៅលើមុខម្ហូបរបស់លោក។ ភោជនីយដ្ឋានតូប៉ាហ្សនឹងផ្តល់ជូនគាត់នូវគ្រឿងផ្សំក្នុង ស្រុកស្រស់ៗដូចជាផលិតផលដែលត្រូវបាននាំចូលដោយផ្ទាល់ពីប្រទេសបារាំងសម្រាប់ រាត្រីដ៏អស្ចារ្យ មួយនេះ។
ក្នុងនាមជាមេចុងភៅដែលទទួលបានភាពល្បីល្បាញ Meilleur Ouvrier de France លោកចុងភៅ Girardon បានរំពឹងទុកថានឹងបង្ហាញជូនក៏ដូចជាបង្ហាត់បង្ហាញដល់យុវជន យុវតីជំនាន់ ក្រោយអោយក្លាយទៅជាមនុស្សដែលមានជំនាញ និងអាជីពពិតប្រាកដ។
តំណាងភោជនីយដ្ឋានតូប៉ាហ្សបានឲ្យដឹងថាកន្លងមកយើងតែងតែបញ្ជួនចុងភៅទៅសិក្សាពីរបៀបធ្វើម្ហូបតាមបែបបារាំងតែចាប់ពីឆ្នាំ២០១៧មកយើងបានអញ្ជើញមេចុងភៅល្បីៗមកពីប្រទេសបារាំងក្នុង១ឆ្នាំ៣ទៅ៤ដងមកបង្ហាត់បង្រៀនបន្ថែមដល់ចុងភៅនៅភោជនីដ្ឋានតូប៉ាហ្សដើម្បីបង្កើនចំណេះដឹងទាក់ទិននឹងការធ្វើម្ហូបផ្សេងៗដើម្បីបម្រើដល់ភ្ញៀវជាតិនិងអន្តរជាតិដែលតែងតែគាំទ្រដល់ភោជនីដ្ឋានតូប៉ាហ្ស។
សូមរំលឹកថាចុងភៅ Philippe Girardonជាន្ចាស់ជ័យលាភីដ៏ល្បីល្បាញ Meilleur Ourrier de france (MOF) សិប្បករដ៏ល្អឯករបស់ ប្រទេសបារាំង ក្នុងឆ្នាំ ១៩៩៧ ក្នុងចំណោមចុងភៅបារាំងដែលមានកិត្តិស័ព្ទល្បីល្បាញបំផុត។ជាម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន Michelin Star លំដាប់ផ្កាយ១នៅក្នុងទីក្រុង Lyon ក្នុង សតវត្សរ៍ ទី១៧ ដែលមានឈ្មោះថា Domaine de Clairefontaine ជាចុងភៅក្នុងភោជនីយដ្ឋាន Le Cottaçe de Clairefeដែលមានចំងាយប្រមាណ២ ទៅ៣ម៉ែត្រ ពីDomaine de Clairefontaine, ជ័យលាភី Michelin Star ផ្កាយ១របស់ Bib Gourmand ក្នុងឆ្នាំ២០១៨។ Bib Gourmand គឺជាភោជនីយដ្ឋានលំដាប់ ខ្ពស់ដែលបម្រើជូននូវម្ហូបដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ៕
Source: Kampuchea Thmey Daily
0 Comments