Ad Code

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​៩ និង​ទី​១១ ចំនួន ២.៧៧៩​នាក់ បាន​ចូលរួម​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ តាមរយៈ​ការសិក្សា “​ទស្សនាទាន​ព្រះពុទ្ធសាសនា​”



ភ្នំពេញ​ ៖ សាលា​ប៊ែ​ល​ធី អន្តរជាតិ បាន​ប្រារព្ធ​ពិធី បង្កើន​ចំណេះដឹង​ទូទៅ តាមរយៈ​ការសិក្សា “​ទស្សនទាន​ព្រះពុទ្ធសាសនា​” ជូន​ដល់​សិស្ស ថ្នាក់​ទី​៩ ចំនួន ២.៧៧៩​នាក់ ដែល​មកពី ១៩​សាខា​នៃ​សាលា​ប៊ែ​ល​ធី អន្តរជាតិ ដែលមាន ព្រះគ្រូ ខៀវ ម៉ា​លីន ព្រះ​លេខាធិការ​អនុគណ​ខណ្ឌចំការមន និង​ជា​ព្រះ​លេខាធិការ​វត្ត​មហាមន្ត្រី ជា​ធម្មកថិក​និមន្ត​មក​សម្តែងធម៌ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប បាន​មានប្រសាសន៍ថា​៖ ដើម្បី​ពង្រឹងគុណភាព​អប់រំ​សម្រាប់​សិស្ស​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ក៏ដូចជា ដើម្បី​ឲ្យ​ប្អូនៗ សិស្សានុសិស្ស​ទទួលបាន​ចំណេះដឹង​បន្ថែមទៀត សាលា ក៏បាន​បង្កើត និង​បញ្ចូល​កម្មវិធី សំខាន់ៗ ទាំង​៨ រួមមាន​៖
១-​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ ៖ ក​-​សិស្ស​ថ្នាក់​ទី​៩ សិក្សា​ពី​ទស្សនទាន​ព្រះពុទ្ធសាសនា ខ​-​ថ្នាក់​ទី​១០ សិក្សា​ពី​សុវត្ថិភាព​ចំណីអាហារ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គ​-​ថ្នាក់​ទី​១១ សិក្សា​ពី​ការយល់ដឹង​ពី​គ្រឿងញៀន និង​ជម្ងឺអេដស៍ និង ឃ​-​ថ្នាក់​ទី​១២ សិក្សា​ពី​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​តួនាទី​យុវជន​នៅក្នុង​សង្គម ។​
២-​កម្មវិធី​ពង្រឹងស្មារតី​(​ក​-​កម្មវិធី​ប្រកួតប្រជែង​និយាយ​ជា​សាធារណៈ ខ​-​កម្មវិធី​ប្រកួតប្រជែង​និយាយ​ភាសា​អង់គ្លេស និង គ​-​វេទិកា​ជជែក​ពិភាក្សា​ជា​សាធារណៈ​។​
៣-​កម្មវិធី​ទស្សនកិច្ច​សិក្សា នៅតាម​តំបន់​ទេសចរណ៍ និង តំបន់​ប្រវត្តិសាស្ត្រ​នានា ទាំង​ក្នុង និង​ក្រៅប្រទេស ។
៤-​កម្ម​វិធិ​សិក្សា​តាម​ទូរទស្សន៍ ៖ សិស្ស​បាន​សិក្សា​ពី​ចំរៀង​ខ្មែរ​-​អង់គ្លេស រឿងនិទាន និង​ទស្សនៈ​វាគ្មិន​ល្បីៗ ។​
៥-​កម្មវិធី​ប្រឡង​សំណេរ​៖ សិស្ស​ចេះ​ស្ទាត់​ក្នង​ការសរសេរ​កថាខណ្ឌ​សម្រាប់​ថ្នាក់​តូច និង​តែងសេចក្តី​សម្រាប់​ថ្នាក់​ធំ ។​
៦-​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា ៖ សិ​ស្សមានភាព​ស្ទាត់ និង​មាន​ភាព​រហ័ស​ក្នុង​ការគិត​លេខ​)
៧-​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ​៖ ផ្តល់ឱ្យ​សិស្ស​បាន​បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន​ដែលមាន​តាំងពី​កំណើត ។​
៨-​កម្មវិធី​កីឡា ៖ សិស្ស​ទទួលបាន​សុខភាព​ល្អ មាន​មេត្រីភាព និង​សាមគ្គីភាព ។ ចំពោះ​ក្នុង​ឆ្នាំ​សិក្សា​នេះ សាលា​កំណត់​យក​ថ្នាក់​វិទ្យាសាស្ត្រ ស្របតាម​កម្មវិធី​ស្តែ​ម (STEM: Science, Technology, Engineering, Mathematics) របស់​ក្រសួង​អប់រំ និង​បង្កើត​បន្ទប់ពិសោធន៍ (Laboratory) សម្រាប់​ថ្នាក់​ទី​៧-១២ លើ​មុខវិជ្ជា​៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា​។ សាលា​ក៏បាន​បន្ត​បើក​ថ្នាក់​បំប៉នបន្ថែម និង​ថ្នាក់​ពិសេស សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២​ផងដែរ​។​
​ក្នុងឱកាស​នោះ​ផងដែរ ព្រះគ្រូ ខៀវ ម៉ា​លីន បាន​មាន​សង្ឃដីកា​ថា​៖ ព្រះ​តេជគុណ និមន្ត​មក​សម្តែងធម៌​នាពេលនេះ ដើម្បី​ឲ្យ​សិស្សានុសិស្ស​សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​យល់ដឹង​ពី​ព្រះធម៌ និង​លើក​តម្លៃ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ និង​បញ្ជ្រាប​ព្រះពុទ្ធ​ឱ​

​វាទ​ដល់​សិស្សានុសិស្ស​ឲ្យ​យល់ដឹង​ពី​បុណ្យ បាប គុណ ទោស ពិសេស​អប់រំ​ពង្រឹង​សីលធម៌ សុជីវធម៌ និង​ចរិយា​ធម៌​ក្នុងសង្គម​ឲ្យ​ជៀស​ផុតពី​ការប្រើប្រាស់​គ្រឿងញៀន ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ អំពើ​អនាចារ ការរំលោភ​សេពសន្ថវៈ យល់ដឹង​ពី​បញ្ហា​សុខភាព និង​ជំងឺអេដស៍ គ្រោះថ្នាក់​ចរាចរណ៍ និង​ក្មេង​ទំនើង​។ ជាពិសេស យុវជន យុវនារី កុមារា កុមារី ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង​ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយទៅជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត ៕​


​ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu