Ad Code

កូរ៉េខាងត្បូង​បន្ទោស​សហរដ្ឋអាមេរិក​ចំពោះ​ការជំរុញ​ដាក់ទណ្ឌកម្ម​ដ៏ “​អាក្រក់”



ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃ​អង្គារ​ បាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​ការប៉ុនប៉ង​ដ៏​អាក្រក់​ដើម្បី​រក្សា​ការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ទីក្រុង​ព្យុងយ៉ាង​ ដោយបាន​ចោទប្រកាន់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អំពី​ការ​រាំង​ខ្ទប់​វឌ្ឍនភាព​ក្នុង​ទំនាក់ទំនង​អន្តរ​កូរ៉េ។

សេចក្តីប្រកាស​នេះ​បាន​គំរាមកំហែង​ដល់​ការចរចារ​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ប្រទេស​កូរ៉េខាងជើង​ដែល​ក្នុងនោះ​លោក ត្រាំ ត្រូវបាន​គេ​រំពឹងថា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​២​ក្នុងពេល​ឆាប់ៗ​នេះ​ជាមួយ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​លោក គីម ជុង​អ៊ុន​។​

ក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​ពួកគេ​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា ពួកគេ​បាន​ចុះហត្ថលេខា​លើ​ការសន្យា​មិន​ច្បាស់លាស់​មួយ​ស្តីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មានការ​ជឿនលឿន​តិចតួច​ណាស់​។​

ក្រុង​ព្យុងយ៉ាង​មិនបាន​ធ្វើការ​សន្យា​ជា​សាធារណៈ​ច្បាស់លាស់​ណាមួយ​ដើម្បី​បោះបង់ចោល​ឃ្លាំង​អាវុធ​របស់ខ្លួន​នោះទេ​ប៉ុន្តែ​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​លើ​កម្មវិធី​អាវុធ​របស់ខ្លួន​។​

ចំណែក​ទីក្រុង​វ៉ាស៊ីនតោន​ឯណោះ​វិញ​បាន​និយាយ​យ៉ាង​ម៉ឺងម៉ាត់​ថា វិធានការ​នេះ​គួរតែ​ត្រូវបាន​រក្សា​រហូត​ដល់ទី​ក្រុង​ព្យុងយ៉ាង​លុបបំបាត់​ទាំងស្រុង​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​
​ភ្នាក់ងារ​ព័ត៌មាន KCNA បាន​រាយការណ៍​ថា ក្រុង​វ៉ាស៊ីនតោន​កំពុង​លេងល្បែង​ហើយ​វា​ហាក់ដូចជា​កំពុង​បំផ្លាញ​នូវ​ឱកាស​ការទូត​ដ៏​កម្រ​រវាង​ប្រទេស​ទាំងពីរ​។​

វា​បាន​និយាយថា “​គោលនយោបាយ​អមិត្ត​និង​ប​ដិ​ភាពមិន​អាច​ទៅ​ជាមួយគ្នា​បានទេ​ហើយ​ការចរចារ​នឹងមិន​ឈានទៅ​មុខ​ទេ​បើ​មាន​ឧបសគ្គ​សូម្បីតែ​បន្តិច​ឬ​គេ​ហៅថា​ទណ្ឌកម្ម​”​។ វា​បាន​បន្ថែមថា “​សហរដ្ឋអាមេរិក​កំពុង​ឆ្លើយតប​ទៅនឹង​សេចក្តី​ជំនឿ​ដ៏​ល្អ​ដោយ​អំណាច​អាក្រក់​”​។​

កាសែត​នេះ​បាន​បោះពុម្ពផ្សាយ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ទៅ​ទស្សនា​ទីក្រុង​ព្យុងយ៉ាង​ហើយ​បាន​និយាយថា លោក​មាន​កិច្ចចរចា​ប្រកបដោយ​ផ្លែផ្កា​ស្តីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu