Ad Code

ប៉ូលិស​អាល្លឺម៉ង់​មិន​ច្រានចោល​បំណង “​ភេរវកម្ម​” ក្នុង​ហេតុការណ៍​ចាប់​ចំណាប់ខ្មាំង



ប៉ូលិស​បាន​និយាយ​ថា បុរស​ម្នាក់​ដែល​បាន​គប់​គ្រាប់បែក​សាំង​បន្ទាប់មក​ចាប់​ស្ត្រី​ម្នាក់​ធ្វើជា​ចំណាប់ខ្មាំង​នៅឯ​ស្ថានីយ​រថភ្លើង​ធំ​មួយ​របស់​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ចន្ទ​គឺអាច​ធ្វើ​សកម្មភាព​ដោយមាន​ហេតុផល “​ភេរវកម្ម​”​។​

ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​រកឃើញ​លិខិតឆ្លងដែន​មួយ​ដែល​ចេញ​ឲ្យ​បុរស​ស៊ី​រី​អាយុ ៥៥​ឆ្នាំ​ម្នា​ក់នៅ​កន្លែងកើតហេតុ​ហើយ​ជនសង្ស័យ​បាន​អះអាងថា ខ្លួន​ជា​សមាជិក​នៃ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​។​

លោក Miriam Brauns ស្នងការរង​ទីក្រុង Cologne បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​ការស៊ើបអង្កេត​កំពុង​ពិចារណា​អំពី​លទ្ធភាព​ទាំងអស់​ហើយ​យើង​មិន​ច្រានចោល​អំពើ​ភេរវកម្ម​ទេ​”​។​

កងក​ម្ម៉​ង់​ដូ​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​បាន​បាញ់​បុរស​ម្នាក់​នោះ​នៅពេល​ពួកគេ​សម្រុកចូល​កន្លែងកើតហេតុ​ដោយ​រំដោះ​បាន​ចំណាប់ខ្មាំង​ស្រី​ដែល​រងរបួស​ស្រាល​។ មនុស្ស​ពីរ​នាក់​ផ្សេងទៀត​បាន​រងរបួស​ហើយ​អ្នក​វាយប្រហារ​បាន​រង​របួសធ្ងន់​ដោយសារ​គ្រាប់កាំភ្លើង​ច្រើន​គ្រាប់​។​

​បានទទួល​ដំណឹង​នៅវេលា​ម៉ោង​១២​និង​៤២​នាទី​នៅ​ស្ថានីយ៍​រថភ្លើង​ទីក្រុង Cologne ដែលជា​កន្លែង​មមាញឹក​បំផុត​មួយ​នៅក្នុង​ទ្វីបអឺរ៉ុប​។ ពួកគេ​បាន​ជម្លៀស​មនុស្ស​ចេញពី​កន្លែងកើតហេតុ​ហើយ​បាន​បញ្ឈប់​រថភ្លើង​ទាំងអស់​នៅក្បែរ​វិហារ​សាសនា​គ្រិស្ត​របស់​ទីក្រុង​នេះ​។​

បុរស​រូបនោះ​បាន​បង្ក​ភាព​ភ័យ​ស្លន់ស្លោ​នៅពេល​គាត់​ចូលក្នុង​ភោជនីយដ្ឋាន McDonald's នៅ​ខាងក្នុង​ស្ថានីយ៍​ហើយ​គប់​គ្រាប់បែក​សាំង​ដែល​បណ្តាល​ឲ្យ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​រលាក​។​

ប៉ូលិស​បាន​និយាយថា នៅពេលដែល​ប្រព័ន្ធ​បាញ់​ទឹក​បញ្ចេញ​សកម្មភាព​ហើយ​ទឹកបាន​ស្រោច​ចុះ​នៅក្នុង​ភោជនីយដ្ឋាន​នេះ បុរស​រូប​នោះបាន​ចូលទៅ​ឱសថស្ថាន​មួយកន្លែង​នៅក្បែរនោះ​ហើយ​ចាប់​ស្ត្រី​ម្នាក់ទៀត​ធ្វើជា​ចំណាប់ខ្មាំង​ដែល​គាត់​ក៏បាន​គំរាម​ដុត​ផងដែរ​។​

ប៉ូលិស​បាន​ចរចា​ជាមួយ​គាត់​ក្នុង​គោលបំណង​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​និង​បញ្ជាក់​ពី​បំណងប្រាថ្នា​របស់គាត់​ប​ន្ទា​ប់​មក​ក៏បាន​វាយលុក​ហាង​ឱសថស្ថាន​នោះ​នៅ​ម៉ោង​៣​រសៀល​។​

ប៉ូលិស​បាន​និយាយថា ពួកគេ​មិនអាច​កំណត់​អត្តសញ្ញាណ​ជា​វិជ្ជមាន​ចំពោះ​អ្នក​ចាប់​ចំណាប់ខ្មាំង​ដែល​កំពុង​ទទួល​ការវះកាត់​ម្នាក់នេះ​ទេ​ប៉ុន្តែ​គេ​ជឿថា គាត់​គឺជា​ជនអន្តោប្រវេសន៍​ស៊ី​រី​អាយុ​៥៥​ឆ្នាំ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu