Ad Code

ឪពុក​ភូត​កុហក​នាងក្រមុំ​កូនចុង​ថា​ ទៅ​មើល​ចំការ​ បែរ​ជា​យក​ទៅ​ចាប់រំលោភ​រហូត​សម្រេច



ពោធិ៍សាត់ ​៖ ជន​ល្មោភកាម​ម្នាក់​ បាន​ភូត​កុហក​កូនស្រី​ចុង​វ័យ​ក្រមុំ​យក​ទៅ​រំលោភ​ក្នុង​ព្រៃ​ក្បែរ​អូរ​ រហូត​សម្រេច​ តែ​ត្រូវ​បែកការ​នាងរង​គ្រោះ​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ចាត់ការ​តាមផ្លូវ​ច្បាប់។

ហេតុ​ការណ៍​ភូត​កុហក​ចាប់​កូនស្រី​ចុង​យក​ទៅ​ចាប់រំលោភ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ម្ដុំ​ខ្នងភ្នំ​ចេក​ក្បែរ​អូ​ ស្ថិត​ក្នុងភូមិ​ខ្សាច់​ល្អិត ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។



លោក ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា នាងក្រមុំ​រងគ្រោះ​ឈ្មោះ ទ​.​ស​.​ណ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ឯ​ជនសង្ស័យ​ជា​ឪពុក​ចុង​នាងក្រមុំ​ឈ្មោះ ចេ​ន អង់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ អ្នក​ទាំង​២​រស់​នៅក្នុង​ភូមិ​ថ្គោល​តូច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

បើ​តាម​នាយ​ប៉ុស្តិ៍​រដ្ឋបាល​អន្សា​ចំបក់​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ខាងលើ​មុន​ពេល​កើតហេតុ​នោះ វេលា​ម៉ោង​ប្រមាណ​ជា​១​រសៀល ឪពុកចុង​នាង​បាន​ភូតកុហក​នាង​ថា ជិះ​ម៉ូតូ​ទៅជា​មួយ​គាត់​ទៅ​មើល​ចំការ​ល្ង​នៅ​ក្បែរ​ខ្នងភ្នំ​ចេក នាង​ក៏​ជិះ​ទៅជា​មួយ​ដោយ​ស្មានថា​ គាត់​ទៅ​មើល​ចំការ​មែន​។

នាង​បន្ត​ថា នៅពេល​ទៅដល់​ខ្នងភ្នំ​ចេក​ក្បែរ​ចំការ​ល្ង​ប្រហែល​១០០​ម៉ែត្រ​ពី​ចំការ ឪពុក​ជា​ជនសង្ស័យ​បាន​បបួល​នាង​ដើរ​ទៅលើ​ខ្នងភ្នំ​ចេក រួច​ហើយ​ចុះទៅ​ផឹកទឹក​ក្នុង​អូរ​ក្បែរ​នោះ​ ដែល​មាន​ព្រៃ​ស្ងាត់ ក៏​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច ទោះ​ពេលនោះ​នាង​ស្រែក​ឲ្យ​គេ​ជួយ​និង​លើកដៃ​សំពះ​អង្វរ​គាត់​ក៏​មិន​ព្រម​ដែរ​។



នាងរង​គ្រោះ​រៀបរាប់​ទៀត​ថា ក្រោយពេល​រំលោភ​នាង​រួច​ហើយ ឪពុកចុង​នោះបាន​ដឹក​ដៃ​នាង​មក​ឡើង​ជិះ​ម៉ូតូឌុប​មក​ផ្ទះ ដោយ​ដក​លុយ​ពី​ហោប៉ៅ​ឲ្យ​នាង​ចំនួន​៣​ម៉ឺន​រៀល ហើយ​មិន​ឲ្យ​នាង​ប្រាប់​ម្ដាយ​និង​នរណា​ឡើយ​។ ក្រោយពេល​ដល់​ផ្ទះ​ភ្លាម​នាង​បាន​ប្ដឹង​ម្ដាយ​តែ​ម្ដាយ​ធ្វើ​ហី​ នាង​ក៏​រត់​ទៅ​ប្ដឹង​តា​របស់​នាង​មិន​ហ៊ាន​និយាយ​ទៀត នាង​ក៏​សម្រេចចិត្ត​មក​ប៉ុ​ស្ដិ៍​នគរបាល​ឃុំ​អ​ន្សា​ចំបក់​តែម្ដង​។

​លោកនាយ​ប៉ុ​ស្តិ៍​មូលដ្ឋាន​នោះ​បញ្ជាក់​ថា ក្រោយពេល​លោក​ទទួល​បណ្ដឹង​ពី​នាងក្រមុំ​ត្រូវ​ឪពុកចុង​ភូតកុហក​ដឹក​តាម​ម៉ូតូ​ចាប់រំលោភ​រហូត​សម្រេច​ភ្លាម លោក​ក៏​បាន​រៀប​ចំ​កម្លាំង​ហើយ​រាយ​ការណ៍​ឲ្យ​លោក​អធិការ​ដឹង ដោយមាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ក៏​ចាប់ខ្លួន​ជនសង្ស័យ​នោះ​យក​មក​កាន់​ប៉ុ​ស្តិ៍ ហើយ​សួរ​ចម្លើយ​ជននេះ​បាន​ឆ្លើយ​សារភាព​ដូច​នាងក្រមុំ​រងគ្រោះ​ជា​កូនចុង​រៀបរាប់​ក្នុង​បណ្ដឹង​ស៊ី​ចង្វាក់​គ្នា លោក​ក៏​ចាត់​ការ​បន្ត​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu