Ad Code

ប្ដី​ទី​៣ ​ដែល​សម្លាប់​ប្រពន្ធ​ផ្តើម​ចេញ​ពី​រឿង​​​​​ប្រចណ្ឌ​ រត់​ទៅ​សំងំ​រស់នៅ​ខេត្តពោធិ៍សាត់ ​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់បាន​ហើយ



បន្ទាយមានជ័យ​ ៖​ បុរស​ជា​ជនសង្ស័យ​ប្តី​ទី​៣​ ដែល​សម្លាប់​ប្រពន្ធ​​​ ​ហើយ​​​រត់គេច​ទៅ​រស់នៅ​ផ្ទះ​បងប្អូន​នៅ​ឯ​ខេត្ត​ពោធិ៍សាត់នោះ​ ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​បាន​ហើយ​នៅ​ព្រឹក ថ្ងៃទី​១ ខែ​តុលា​​ ឆ្នាំ​២០១៨។



សមត្ថកិច្ច​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ ទុង ថា អាយុ​៤៦​ឆ្នាំ ចំណែកឯ​ប្រពន្ធ​រងគ្រោះ​មាន​ឈ្មោះថា​ធ្លោ​ក ថា​ញ់ អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​បុរស​ជា​ប្ដី​បាន​រត់ទៅ​លាក់ខ្លួន​នៅ​ភូមិសាស្ត្រ ស្រុក​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ បន្ទាប់​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង​រួច។

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ខាង​លើ​នេះ ​ដោយសារតែ​ជនសង្ស័យ​ជា​មនុស្ស​ញៀន​ស្រា ពេល​​​ស្រវឹងស្រា ម្តងៗ​តែងតែ​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅលើ​ប្រពន្ធ​មិនដែល​លស់​មួយថ្ងៃ​ណា​ឡើយ​។ ​​មុន​ពេល​កើតហេតុ​នោះ​បុរស​ជា​ប្តី​បាន​ស្រវឹងស្រា ហើយ​យក​ភ្លើង​បារី​អុជ​ភ្លៅ​ប្រពន្ធ វាយ​មុខ​ប្រពន្ធ បណ្តាល​ឲ្យ​ជាំភ្នែក និង​មុខ ហើយ​ពេល​សមត្ថកិច្ច​ទៅ​នាំ ខ្លួន​បែរជា​ស្ត្រី​ជា​ប្រពន្ធ​លាក់លៀម​ជាមួយ​សមត្ថកិច្ច។



លុះ​យប់​កើត​ហេតុ​​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​ ប្តី ស្រវឹងស្រា ក៏​មាន​ការ​ឈ្លោះប្រកែក​គ្នា​ឈាន​ដល់​ការ​សម្លាប់​ប្រពន្ធ​ តែ​ដោយ​រឿង​ដដែល​គ្មាន​អ្នក​ណា​គេ​ចាប់​អារម្មណ៍ ក្រោយពី​សម្លាប់​ប្រពន្ធ​ហើយ​ជនសង្ស័យ​គេច​ខ្លួន​បាត់​ទើប​មានការ​មានការ​ភ្ញាក់ផ្អើល​។



សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​តាម​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​ជា​ប្ដី​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ការដែល​ខ្លួន​វាយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង​បណ្តាល​ព្រោះតែ​ភ្លើង​ប្រចណ្ឌ ជាមួយនឹង​អ្នកជិតខាង ហើយ​ពេល​ខ្លួន​ហៅ​ប្រពន្ធ​មក​ដេក​ជាមួយ បែរជា​ប្រពន្ធ​របស់​ខ្លួន​មិន​ព្រម រូបគេ​ក៏បាន​ទាញ​យក​ញញួរ​មក​វាយ​ដើមទ្រូង និង​យក​ខ្នើយ​ខ្ទប់​ច្រមុះ រហូតដល់​នាង​ស្លាប់ បន្ទាប់មក​ក៏​រត់គេចខ្លួន​ទៅផ្ទះ​អ៊ុំ នៅ​ភូមិ​អូរឫស្សី ឃុំ​បា​ក់​ចិញ្ចៀន ស្រុក​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​បានតែ​ម្តង​។​ មកដល់ពេលនេះ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ត​លា​ការ​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu