Ad Code

ប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ ដេក​ស្លាប់​នៅក្នុង​វត្ត​ចាស់



ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្បែរ​ចេតិយ​មួយ​កន្លែង​នៅក្នុង​វត្ត​ចាស់​ដោយ​​​អ្នកស្រុក​អះអាង​ថា ​ជនរងគ្រោះ​កើត​ជំងឺ​អេដស៍​ជាច្រើន​ឆ្នាំ​មក​ហើយ បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃទី​០២ ​ខែ​តុ​លា ​ឆ្នាំ​២០១៨​ នៅក្បែរ​ចេតិយ​មួយ​ក​ន្លែង​ស្ថិតនៅ​ក្នុង​វត្ត​ចាស់ ​ភូមិ​៣​ សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វារ​។



សព​ស្ត្រី​ខាង​មានឈ្មោះ ង៉ា ពេ​ជ្យ អាយុ​២៨​ឆ្នាំ មាន​មុខរ​បរ​និង​ស្នាក់នៅ​មិន​ពិត​ប្រាកដជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់​ក្រោយពី​ប្តី​ស្លាប់​ចោល​ជាច្រើន​ឆ្នាំ​មក​ហើយ​ចំណែក​កូនៗ​ត្រូវ​យក​ទៅ​ដាក់​នៅ​មណ្ឌលកុមារ​កំព្រា​អស់ហើយ​ តែ​មិនដឹងថា ​យកទៅដាក់​មណ្ឌល​ណា​នោះទេ។



នៅមុន​ប្រទះឃើញ​មាន​បុរស​ម្នាក់​ឈ្មោះ​ អ៊ុក ​វាសនា​ អាយុ​៣៥​ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សី​កែវ​បាន​ឲ្យ​ដឹង​ថា ​គាត់​បាន​ដើរកាត់​ទីនោះ​ក៏​ប្រទះឃើញ​ស្ត្រី​ខាងលើ​មាន​អាការៈ​ធ្ងន់ធ្ងរ​ឃើញ​ដូច្នេះ​គាត់​ក៏​ទៅ​រាយការណ៍​ប្រាប់​សង្កាត់​ពេល​គាត់​ត្រឡប់មកវិញ​ស្ត្រី​ខាងលើ​បាន​ស្លាប់​បាត់ទៅហើយ​។



តាម​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឲ្យ​ដឹង​ថា ​ពួកគាត់​មិន​ដឹង​ថា ​សព​ស្ត្រី​ខាងលើ​ឈឺ​ជំងឺ​ប្រចាំ​កាយ​(​ជំងឺអេដស៍​)​តាំងពី​ពេលណា​នោះ​ទេ​តែ​អ្វី​ដែល​ពួកគាត់​បានដឹង​នោះ​គឺថា​ស្ត្រី​ខាងលើ​ចាប់ផ្តើម​ឈឺ​ខ្លាំង​រយៈ​ពេល​ប្រមាណ​ពីរ​សប្តាហ៍​មក​ហើយ​គិត​មកដល់​ថ្ងៃ​ស្លាប់​។

ប្រភព​ដដែល​បន្ត​ថា ​ស្ត្រី​ខាងលើ​មានកូន​ប្រុស​ស្រី​៤​នាក់​ ប្រុស​២​នាក់ ​ស្រី​២​នាក់​ស្នាក់នៅ​មណ្ឌល​កុមារ​កំព្រា​រីឯ​ប្តី​ស្ត្រី​ខាងលើ​បាន​ស្លាប់​ជាច្រើន​ឆ្នាំ​មកហើយ។



សព​ត្រូវ​បាន​គេ​ដឹក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ប្រជុំ​សាគរ​ហៅ​វត្ត​ថ្មី​ស្ថិតនៅ​សង្កាត់ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu