អ្នកចាំទី អាឡិចហ្សង់ យូ (Alexandre You) ដែលជាកូនកាត់៣សាសន៍ ត្រូវត្រឡប់ទៅកាន់ប្រទេសបារាំងវិញក្រោយ ក្រោយផុតកិច្ចសន្យាជាមួយក្លិបជើងឯក៦សម័យកាលភ្នំពេញក្រោន បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨ថ្មីៗនេះ ខណៈរូបគេក៏មិនទាន់ច្បាស់ពីអនាគតរបស់ខ្លួនថានឹងត្រូវទៅបន្តអាជីពនៅឯណាទៀតនោះដែរ។
កីឡាករដែលមានកំណើតនៅស្រុកព្រៃឈរ បានបញ្ជាក់ថា រូបគេនឹងធ្វើដំណើរតាមរថយន្ដក្រុងពីភ្នំពេញនៅថ្ងៃអង្គារ សប្ដាហ៍នេះដោយទៅសួរសុកទុក្ខជីដូនជីតារបស់គេនៅឯខេត្តស្រះកែវ ប្រទេសថៃ ជាមុនសិន មុនបន្តដំណើរទៅកាន់ប្រទេសបារាំង។ កីឡាករកូនខ្មែរកាត់ថៃរស់នៅបារាំង ប្រាប់ថា មិនទាន់ច្បាស់ពីទ្រនំថ្មីនៅឡើយទេ ដោយទុកពេលសម្រាកមួយរយៈសិន នៅទឹកដីអឺរ៉ុប។
កីឡាករ អេឡិចហ្សង់ យូ បានលាអ្នកគាំទ្រនៅលើហ្វេសប៊ុករបស់ខ្លួននាពេលថ្មីៗថា «ខ្ញុំសូមអគុណអ្នកគាំទ្រនឹងក្លឹបដែលបានផ្តល់ឱកាសឲ្យខ្ញុំលេងនៅទីនេះ ហើយ និងការគាំទ្រ ការស្រលាញ់ ដល់រូបខ្ញុំ។ ខ្ញុំនឹងមិនដែលភ្លេចឡើយ«។ អ្នកចាំទីធ្លាប់ជាសមាជិកថ្នាលយុវជនក្លិប Toulouse ប្រទេសបានបានធ្វើពិធីលាអ្នកគាំទ្រភ្នំពេញក្រោន ដោយបានចែកចាយនូវសម្ភារៈរបស់ខ្លួន បូករួមទាំងឯកសណ្ឋានជាដើម កាលពីពេលថ្មីៗនេះផងដែរ។
សូមបញ្ជាក់ថា អេឡិចហ្សង់ យូ ធ្លាប់បានផ្តើមប្រឡូកក្នុងបាល់ទាត់ដំបូង ជាយុវជនថ្នាល Toulouse នៅប្រទេសបារាំងតាំងពីអាយុក្រោម១៣ឆ្នាំ ដល់ក្រោម១៦ឆ្នាំខណៈរូបគេធ្លាប់លេងជាមួយក្រុមយុវជនរបស់ក្លិបធំៗជាច្រើននៅ បារាំង និង អេស្ប៉ាញ ថែមទាំងធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងអាយុក្រោម១៤ឆ្នាំផងដែរ។ ដោយឡែក កាលពីឆ្នាំ២០១៧កន្លងទៅ រូបគេបានទៅហ្វឹកហាត់ជាមួយក្លិបលីគកំពូលថៃ Chonburi មួយរយៈ មុនសម្រេចចូលរួមជាមួយក្រុមភ្នំពេញក្រោន របស់កម្ពុជាក្នុងរដូវកាល២០១៨នេះ៕
Source: Kampuchea Thmey Daily
0 Comments