Ad Code

ស​.​ប​.​ក បង្ហាញ​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​២៤​នាក់​ឡើងវិញ ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ទី​ម័​រ​ខាងកើត



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​២៤​នាក់​មកពី​៧​ក្លិប​ផ្សេងគ្នា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែតុលា ឆ្នាំ​២០១៨ ចូលក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។

ចំណែក​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៤​នាក់​នោះ​មាន សេត រ៉​ស៊ី​ប​,​ចាន់ វឌ្ឍនាកា និង ហុង ផេង មកពី​ក្រុម​បឹងកេត ខណៈ​កីឡាករ ឈិន ឈឿន​, ស ពិសិដ្ឋ​,​រ៉ឹ​ម ប៊ុន​ហៀ​ង​, អ៊ុំ វិចិត្រ មកពី​ក្រុម​ក្រសួងការពារជាតិ កីឡាករ សុះ ស៊ូ​ហា​ណា​, គួច សុ​កុម្ភៈ​, ឆេង ម៉េង​, គួច ដា​នី មកពី​ក្រុម​ណាហ្គា​វើ​ល ហើយ​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន​,​អ៊ិន សូ​ដា​វីដ​,​ប្រាក់ ធី​វ៉ា​,​ស៊ិន កក្កដា មកពី​ក្រុម​ភ្នំពេញ​ក្រោ​ន​។ កីឡាករ សារ៉េត គ្រី​យ៉ា​,​នេន សុធា​រ័ត្ន​,​សឿ​យ វិសាល​,​ប្រាក់ មុន្នី​ឧ​ត្ត​ម មកពី​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ ធា​រី ចន្ថា​ប៊ី​ន មកពី​ក្លិប Terregannu នៅ​លី​គ​កំពូល​ម៉ាឡេស៊ី កីឡាករ កែវ សុខ​សិលា​, ជា វណ្ណ​សាក់​,​កែវ សុខ​ផេង និង​ទិ​ត្យ ឌី​ណា មកពី​ក្រុម​វិសាខា​។



​ស​.​ប​.​ក ក៏បាន​ដាក់លក់​សំបុត្រ​ដល់​ទស្សនិកជន​ត្រៀម​ចូលរួម​ទស្សនា​ផងដែរ​ដោយ​ចាប់ផ្តើម​លក់​នៅ​ថ្ងៃទី​១ តុលា តទៅ ចាប់ពី​ម៉ោង​៩ ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​ការប្រកួត​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៦:៣០ ល្ងាច ថ្ងៃទី​១២ ខែតុលា​ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។ សម្រាប់​តម្លៃ​សំបុត្រ​បាន​បែង​ចែកជា​២​ប្រភេទ​គឺ​ប្រភេទ​១ តម្លៃ​១០,០០០៛ និង​ប្រភេទ​២​តម្លៃ​៥,០០០៛​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ក្នុង​ម៉ោង​ធ្វើការ​ទៅ​លេខ​០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០​។

​សូមបញ្ជាក់ថា ​ក្រោយ​ប្រកាស​តែងតាំង​កីឡាករ Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន ត្រៀម​រៀបចំ​កម្មវិធី​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៤​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​មួយចំនួន​នៅក្នុង​តំបន់ មុន​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup ឆ្នាំ​២០១៨ ចុងឆ្នាំ​នេះ​។ ប្រកួត​មិត្តភាព​ទាំង​៤​លើក​នេះ​មាន​បូក​ទាំង​ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ថ្មីៗ​ផង​ដែរ​។ ចំណែក​៣​ប្រកួត​ផ្សេងទៀត​នឹងធ្វើ​ឡើង​នៅ​១២ ខែតុលា ពោលគឺ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត និង​នៅ​ថ្ងៃទី​១៦ ខែតុលា ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​។ ចុងក្រោយ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា កម្ពុជា ត្រូវ​បន្ត​ប្រកួត​ជាមួយ​ក្រុម​បរទេស (​មិនទាន់​ប្រាកដថា​ក្រុម​ណា​)​។



បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹងធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។

សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា វិញ​នឹង​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ខណៈ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់​ផ្ទះ​វៀតណាម​នៅទី​ក្រុង​ហាណូយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu