Ad Code

ផឹក​ចំ​ស្រា​កាច​ក្លាយជា​ទំនាស់ កាប់​ឪពុក​និង​កូន​ស្លាប់​៣​នាក់​យ៉ាង​អាណោចអាធ័ម



កំពង់ចាម​ ៖ ​មិត្ត​បាន​ក្លាយជា​សត្រូវ បន្ទាប់ពី​បាន​ផឹក​ចំ​ស្រា​កាច​ជាមួយគ្នា ហើយក៏​ក្លាយជា​ជម្លោះ​បើកឆាក​ប្រយុទ្ធ​ស៊ីសាច់​ហុតឈាម​រវាង​ភាគី​ឪពុក​រួម​នឹង​កូន​២​នាក់​ជាមួយ​ភាគី​ទំនាស់​ ដែល​មាន​គ្នា​តែ​ម្នាក់ បាន​បណ្តាល អោយ​ភាគី​មាន​គ្នា​ច្រើន​ត្រូវ​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្រោម​សន្ទុះ​ផ្គាក់​ផ្តាច់ជីវិត។

ចំណែក​ភាគី​ទំនាស់​ដែលមាន​គ្នា​តែ​ម្នាក់​ត្រូវ​ទទួល​ជយលាភី ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​បំពាក់​ខ្មោះ​ដៃ​មួយគូ និង​បញ្ជូន​ទៅកាន់​តុលាការ​វិនិច្ឆ័យ​ទោស។

ប៉ូលិស​បានអោយដឹងថា ​ករណី​មនស្ស​ឃាត​នេះ​ បានកើត ឡើង​នៅ​ថ្ងៃទី​14 ខែតុលា​ឆ្ នាំ​2018 វេលា​ម៉ោង​17និង30​នាទី នៅ​ចំណុច ភូមិ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្តកំពង់ចាម។

ប៉ូលិស​បានអោយដឹងថា ​ជនរងគ្រោះ មាន​គ្នា​៣ នាក់​ត្រូវជា​ឪពុក​និង​កូន​
- ឈ្មោះ នី ណុន ភេទ​ប្រុស អាយុ​53 ឆ្នាំ​ជា​ឪពុក​
-​ឈ្មោះ ណុន ឆ​វ័ន ភេទ ប្រុស​អាយុ​19​ឆ្នាំ ជា​កូន​
-​ឈ្មោះ ណុន វី ភេទ​ប្រុស អាយុ 22​ឆ្នាំ​ជា​កូន។ អ្នក​ទាំង​3 មាន​ទីលំនៅ​ភូមិ​ថ្មកែវ ឃុំ​ត្រប់​ស្រុក​បាធាយ​(​ស្លាប់​ទាំង​3​នាក់​)។ ចំណែក ជនសង្ស័យ មានតែ​ម្នាក់ ឈ្មោះ ឯម ភៀ​ង ភេទ​ប្រុស អាយុ​៤១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ ឈ្មោះ ឯម ភៀ​ង និង​ឈ្មោះ ណុន វី បាន​ផឹក​ស៊ី​ជាមួយគ្នា​នៅ​នឹង​ផ្ទះ​របស់​ឈ្មោះ​ឯម ភៀ​ង​( ជនដៃដល់​) ហើយក៏​ទំនាស់​ពាក្យសំដី និង​វាយ​គ្នា​ទៅវិញទៅមក នៅពេលនោះ ឈ្មោះ ឯម ភៀ​ង បាន​យក កាំបិត​ខ្វែវ របស់ខ្លួន​មក​កាប់​កាប់ លើ​ឈ្មោះ ណុន វី បណ្តាលអោយ​រងរបួស​បន្តិច​ហើយ ឈ្មោះ​ណុន វី បាន​និយាយថា​មិន​អី​ទេ​ឯង ប៉ុណ្ណឹង​រួច​ក៏​ដើរចេញ​បាត់។

មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ឈ្មោះ នី ណុន និង ឈ្មោះ ណុន​វីន​មកជា​មួយ​ឈ្មោះ ណុន ឆ​វ័ន ត្រូវជា​ឪពុក បាន​នាំគ្នា​មក​រក​រឿង​ឈ្មោះ ឯម ភៀ​ង​ដល់ផ្ទះ​ដោយមាន​កាន់​ពូថៅ​និង​ដំបង​ជាប់​នឹង​ដៃ ហើយក៏​បើកឆាក​ប្រយុទ្ធ​គ្នា​ពេលនោះ ឈ្មោះ​ឯម ភឿន ក៏​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​អ្នក​ទាំងបី បណ្តាលអោយ ឈ្មោះ នី ណុន​និង ឈ្មោះ​ណុន ឆ​វ័ន​ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​ឈ្មោះ​ណុន វី ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​បាធាយ។

ក្រោយ​កើតហេតុ សមត្ថកិច្ច បាន ដកហូត​វត្ថុតាង កាំបិតផ្គាក់​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឃាត់ ខ្លួន​នាំមក​កាន់​អធិការដ្ឋាន​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិ​វិធី៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu