ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានស្លាប់បន្ទាប់ពីមានអាការៈក្ដៅខ្លួនហើយគ្រូពេទ្យជនជាតិចិនដូចគ្នាដែលបានបើកគ្លីនិករកស៊ីនៅស្រុកខ្មែរបានទទួលព្យាបាលអ្នកជំងឺរូបនោះមិនបានជាសះស្បើយបែរជាដាច់ខ្យល់ស្លាប់ទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីរសំរាកព្យាបាលនិងសម្ភព ផេង វុទ្ធី ស្ថិតនៅ ផ្ទះលេខ DD.១០ ភូមិក្បាលដំរី ២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ចំណែកលោកគ្រូពេទ្យជនជាតិចិនមានឡាយសិនខ្មែរពីរនាក់ប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
សពឈ្មោះWANG ZHIQIANG អាយុ ៤៩ឆ្នាំមុខរបរ លក់គ្រឿងក្លែម នៅកំបូល ជាជនជាតិ ចិន ស្នាក់នៅផ្ទះសំណាក់មិត្តភាពភូមិកើតហេតុខាងលើ។ វេជ្ជបណ្ឌិត ជនជាតិចិនជាម្ចាស់ ពេទ្យឈ្មោះ LI XIAOYONG ភេទប្រុស អាយុ៣៩ឆ្នាំជា វេជ្ជបណ្ឌិត មានសញ្ញាប័ត្រត្រឹមត្រូវនៅប្រទេសចិន។
តាមប្រភពព័ត៌មានពីគ្រូពេទ្យជនជាតិចិនតានរយៈអ្នកបកប្រែភាសា បានឲ្យដឹងថា នៅមុនពេលកើតហេតុដោយឃើញ ជនរងគ្រោះ(សព) បានជិះរ៉ឺម៉កកង់បីមកកាន់មន្ទីរពេទ្យរបស់គាត់ ហើយ ដោយជនរងគ្រោះ មានអាការៈក្តៅខ្លួនខ្លាំង ឈឺ សន្លាក់ដៃ សន្លាក់ជើង។ ភ្លាមៗនោះគ្រូពេទ្យបានពិនិត្យជនរងគ្រោះ ដោយសារក្តៅខ្លួនខ្លាំង គាត់បានពិនិត្យទៅ ដឹងថា ជនរងគ្រោះមានជំងឺ គ្រុនឈាម។ បន្ទាប់មក គ្រូពេទ្យរូបនេះ បានដាក់ហ្សេរ៉ូមឲ្យអ្នកជំងឺ បានមួយប្លោក ជនរងគ្រោះមានអាការៈធម្មតា រួចក៏ដាក់មួយផ្លោកទៀត តែថ្នាំផ្សេងព្យាបាលដដែលតែដាក់បានពាក់កណ្តាល ជនរងគ្រោះស្រាប់តែមានអាការៈខុសប្លែកពី ធម្មតា ស្លេកស្លាំង ហើយគ្រូពេទ្យនិងប្រពន្ធ បានគាស់មាត់ជនរងគ្រោះដើម្បីបញ្ចូលខ្យល់អុកស៊ីហ្ស៊ែននិងធ្វើចលនា ដើមទ្រូង លុះមួយ សន្ទុះក្រោយមក ជនរងគ្រោះខាងលើ បានដាច់ខ្យល់ស្លាប់បាត់ទៅ។
បើតាមស្ត្រីម្នាក់ ជាអ្នកបកប្រែបានឲ្យដឹងថា ជនរងគ្រោះ(សព)ដោយដឹងថា ឈឺហើយមក មន្ទីរពេទ្យព្រមទាំង ម្ចាស់ផ្ទះ សំណាក់ខាងលើ បាននាំគ្នាមកមើល ជនរងគ្រោះនៅមន្ទីរពេទ្យខាងលើដែរ តែមកដល់ ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ហើយបានទាក់ទងទៅ កូនប្រុសរបស់ សពមានឈ្មោះwang gi long វ៉ងជីឡុងភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជួយលក់គ្រឿងខ្លែមឪពុកនៅម្តុំសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ឲ្យមកកន្លែងកើតហេតុហើយប្តឹងសមត្ថកិច្ចអន្តរាគមន៍ផងដែរ។
បើតាមសមត្ថកិច្ចនិងមន្ត្រីយសុខាភិបាលបានឲ្យដឹងថា មន្ទីរពេទ្យសំរាកព្យាបាល ផេង វុទ្ធី ខាងលើមិនមានផាសុកភាពនិងខ្វះ អនាម័យយ៉ាងខ្លាំង ព្រោះនៅក្នុងបន្ទប់ពិនិត្យនិងពិសោធន៍ សំបូរទៅដោយ កន្ទុយបារី មិនមានអនាម័យ និងម្យ៉ាង វេជ្ជបណ្ឌិតព្យាបាលខ្វះបច្ចេកទេស ត្រឹមត្រូវទៀតផង។ ក្រោយពេលកើតហេតុក្រុមគ្រួសារសព បានប្តឹង និងទាមទារសំណងចំនួន៥ម៉ឺនដុល្លារតែលោកគ្រូពេទ្យចិនពីរនាក់ប្ដីប្រពន្ធនោះមិនទាន់មានលុយសងនិងបានឃាត់ខ្លួនជាបណ្ដោះអាសន្នសិន៕
Source: Kampuchea Thmey Daily
0 Comments