Ad Code

អភិបាលក្រុង​បាន​លុង​ បាន​សង្កត់ធ្ងន់​ទៅលើ​មន្ត្រី​សុខាភិបាល​ខេត្តរតនគិរី ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​បម្រើ​សេវា​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ



រតនគិរី​ ៖​ ​អញ្ជើញ​ចូលរួម​ក្នុង​ការ​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​បង្អែក​អនុ​សាខា​សមាគមន៍​កម្ពុ​ជា​ដើម្បី​សន្តិភាព អភិវឌ្ឍន៍ និង​យុវជន​ស្រឡាញ់​សន្តិភាព​ នា​ព្រឹក​ថ្ងៃទី​២៩​ ខែកញ្ញា វេលា​ម៉ោង​៨​និង​៣០​នាទី​នេះ ​ លោក​ងិន​ណែ​ល​អភិបាល​ក្រុង​បាន​លុង​ បាន​សង្កត់ធ្ងន់ៗ​ថា អំពី​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​និង​យុត្តិសាស្ត្រ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា​ក្នុងនាម​ជា​មន្ត្រី​បម្រើ​ឲ្យ​វិស័យ​សុខាភិបាល​ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ធានា​បាន​នូវ​គុណភាព​ល្អ សេវាកម្ម​ល្អ ប្រកបដោយ​ភាព​ជឿជាក់​ពី​អ្នក​ជំងឺ​មក​ទទួល​សេវា​ព្យាបាល។

លោក​អភិបាល​បាន​សង្កត់ធ្ងន់​បន្ថែមទៀត​ថា ក្នុងនាម​យើង​ជា​លោកគ្រូ អ្នកគ្រូ​ពេទ្យ​ត្រូវ រៀបចំ​អាកប្ប​កិរិយាមារយាទ ទន់ភ្លន់​សុភាពរាបសា ប្រកបដោយ​​សីលធម៌​វិជ្ជាជីវៈ​​ មិន​រើសអើង វណ្ណៈ ជាតិ​សាសន៍​ឬ​និន្នាការ​នយោបាយ បន្ត​ខិតខំ​ក្នុង​ការ​ប្រតិបត្តិការ​ផ្តល់​សេវា​សុខាភិបាល​ឲ្យ​សកម្ម​ និង​យកចិត្តទុកដាក់​ជាង​មុន​ជូន​ដល់​ប្រជាពលរដ្ឋ។

ពង្រឹង​វិន័យ​ការងារ​និង​កែប្រែ​ទម្លាប់​ការងារ​ដោយ​ផ្តើម​ចេញពី​បុគ្គល​ម្នាក់ៗ ដើម្បី​ជំរុញ​ការ​កែលំអ​គុណភាព​សេវា ​និង​ធានា​សេវា​២៤h​លើ​២៤h​។ ជំរុញ​ការ​អភិវឌ្ឍ​​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​សាធារណៈ។

លោកស្រី សេង​ចាន់​បូរ ប្រធាន​ប្រតិបត្តិ​សមាគមន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​ការ​​អភិវឌ្ឍ​ភូមិ​សង្កាត់​ទាំង​បួន​ក្នុង​ក្រុង​បាន​លុង​បាន​ពាំនាំ​នូវ​អំណោយ​ដែល​មាន សារុង ខោអាវ​កូនង៉ែត ក្រមា​ នំ​បុ័ង សំឡការី និង​ទឹកបរិសុទ្ធ​ជាង​មួយរយ​យូរ​ដើម្បី​ចែក​ជូ​ន​ផ្ទាល់​ដៃដល់​អ្នក​ជំងឺ​កំពុង​​​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​ក្រុង​បាន​លុង ដែលមាន​វត្តមាន​​នាពេល​នោះ​លោកស្រី សេង ចាន់​បូរ សំដែង​ការ​ស្វាគមន៍​និង​សប្បាយរីករាយ អបអរសាទរ​យ៉ាង​ក្រៃលែង​បំផុត។ លោកស្រី​ថា សមាគមន៍​នារី​កម្ពុជា​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​ក្រុង​បាន​លុង​ទើប​ប្រសូត​ឡើង​មាន​រយៈពេល​តែ​បី​ខែ​ប៉ុណ្ណោះ រីឯ​សកម្មភាព​ដំណើរការ​ក្នុងការ​ចុះជួយ​ជា​សមាគមន៍​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​បាន​ចំនួន​១២​សកម្មភាព​ក្នុងនោះ​សកម្មភាព​ធំៗ​បាន​ចំនួន​២​កន្លងមកនេះ​។​

​លោកស្រី​បន្តថា ថវិការ​ទាំងអស់​ដែល​បានមក​ធ្វើ​សកម្មភាព​ទាំងនេះ គឺ​បានមក​ដោយសារ​ការកៀងគ​រ ពី​សប្បុរសជន​និង​សមាជិក​សមាគមន៍​នារី​កម្ពុជា​។​

ដោយឡែក លោក ហ៊ីង ផាន​សុគន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បានផ្តល់​បទសម្ភាសន៍​ចំពោះ​ក្រុម​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​អំពី​តួលេខ​អ្នក​ជំងឺ ​ដែល​កំពុង​សំរាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​សព្វថ្ងៃ​ទាំង​ក្មេង​ទាំងចាស់ បុរស​និង​ស្ត្រី មាន​ចំនួន​សរុប​៩៧​នាក់ ចំណែក​ស្ត្រី​សម្រាលកូន​ក្នុង​មន្ទីរពេទ្យ មាន​ចំនួន​១៧​នាក់។ លោក ប្រធាន​សូម​សំដែង​នូវ​ការ​អបអរសាទរ ចំពោះ​វត្តមាន​ពី​ថ្នាក់ដឹកនាំ​បាន​យកចិត្តទុកដាក់​លើ​វិស័យ​សុខាភិបាល​ជាពិសេស ក្រុម​សមាគមន៍​នារី​កម្ពុជា ស្របពេល​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​របស់​ជាតិ​ ដែល​អ្នក​ជំងឺ​កំពុង​ព្យាបាល​ពុំមាន​ឱ​កាស​បាន​ចេញទៅ​វត្ត​ធ្វើបុណ្យ​ដាក់​ទាន និង​ជួបជុំ​ក្រុមគ្រួសារ​និង​សាច់ញាតិ​នោះឡើយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu