Ad Code

ជនជាតិ​អូស្ត្រាលី​ម្នាក់​ ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​ គាំងបេះដូង​ស្លាប់​ក្នុង​សណ្ឋាគារ​យីហោ ប៊ី ឡា​ប៊ុង (Bills la bong )



​ភ្នំពេញ​ ៖ ដោយសារតែ​ការ​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត បណ្ដាល​ឲ្យ​បុរស​​​​​ជនជាតិ​អូស្ត្រាលី​ម្នាក់ គាំងបេះដូង​ស្លាប់​ក្នុង​សណ្ឋាគារ​យីហោ ប៊ី ឡា​ប៊ុង (Bills la bong ) បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ចុះទៅ​ត្រួតពិនិត្យ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ពុធ ៧​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​លេខ​៥ ផ្លូវ​លេខ​១៥៨ ភូមិ​១០ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ។​

​មន្ត្រីនគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ ជនបរទេស​ ដែល​ស្លាប់​នោះ​ ឈ្មោះ Luke Benjamin Brudenell ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ អូស្ត្រាលី មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាង​លើ។​

​ប្រភព​ព័ត៌មាន​បា​ន​បន្ត​ថា ​ក្រោយពេល​កើតហេតុ​ កម្លាំង​ជំនាញ​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បឹងរាំង ចុះ​ទៅដល់​កន្លែង​កើត​ហេតុ និង​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស វិទ្យាសាស្ត្រ ដើម្បី​បង្កើត​គណៈកម្មាធិការ​ធ្វើ​កោសល្យវិច័យ ​ពិនិត្យ​សាកសព ជា​លទ្ធផល​តាម​ការពិនិត្យ​ ការិយាល័យ​ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់​ថា ​សព​ជនរងគ្រោះ​មានការ​ប្រី​ប្រាស់​សារធាតុ​ញៀន បណ្ដាល​ឲ្យ​គាំង​បេះដូង​ស្លាប់។​

​សមត្ថ​បញ្ជាក់​ថា​ នៅ​កន្លែង​កើតហេតុ​​​សម្ភារៈ​បន្សល់ទុក​ មាន​លិខិតឆ្លងដែន​២​ក្បាល PX 0810968 កាត​ATM ចំនួន​០១ លុយ​ដុល្លារ ចំនួន​៣៩​ដុល្លារ លុយ​បាត​២០​បាត លុយ ន​វ៉េ ១០០ លុយ​ផោន១០ផោន លុយ​ដុង​២០.០០០​ដុង លុយ​ឡាវ​៤.៥០០​ឡាវ កាបូប​ដៃ០១ កាបូ​ប​ស្ពាយ០១ និង​ខោ​អាវ​មួយចំនួន។​

​ក្រោយពី​ពិនិត្យ​សព​រួចរាល់​ហើយ ខាង​ជំនាញ​បច្ចេកទេស​ បាន​យក​សព​ឲ្យ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu