Ad Code

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​នៅ​សង្កាត់​ព្រែកប្រា



ភ្នំ​ពេ​ញ ៖ បន្ទាប់ពី​មាន​គ្រោះ​អគ្គីភ័យ​បាន​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​អូរអណ្តូង​ សង្កាត់​ព្រែកប្រា ​នា​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១២​ ខែវិច្ឆិកា​មក ​គឺ​នៅ​ព្រឹក​ថ្ងៃ​ដដែល​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ផ្តល់​អំណោយ​ដល់​ម្ចាស់ផ្ទះ​រងគ្រោះ​ភ្លាមៗ​។



អំណោយ​ដែល​ត្រូវ​បាន​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ផ្តល់​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​៤​គ្រួសារ​ដែល​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ចំនួន​៣០​គីឡូក្រាម មី​២​កេស ទឹក​ស៊ី​អ៊ី​វ​២​យួរ ​ទឹកបរិសុទ្ធ​១​កេស ត្រីខ១០​កំប៉ុង សម្ភា​រៈ​ផ្ទះបាយ​២០​មុខ​ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​។

យោង​តាម​ប្រសាសន៍​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១២​ខែវិច្ឆិកា​នេះ​ មាន​អគ្គីភ័យ​កើតឡើង​នៅ​ចំណុច​ក្រុម​ទី​១១​ភូមិ​អូរអណ្តូង ​សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​ ដែល​បណ្តាល​ឲ្យ​ផ្ទះ​៣​ខ្នង​ត្រូវ​បំផ្លាញ​អស់​។



មូលហេតុ​នៃ​គ្រោះ​អគ្គីភ័យ​នេះ​ បើ​តាម​ការ​ស្រាវ​ពី​សមត្ថកិច្ច​គឺ​ផ្តើម​ឡើង​ដោយ​ទុសេ​ខ្សែភ្លើង។

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ហេតុ​ការណ៍​នេះ​ គឺ​រូបលោក​និង​លោក​អភិបាលរងខណ្ឌ​ចំនួន​២​រូប​ បាន​ចុះ​ទៅដល់​ចំណុច​កើតហេតុ​ ហើយ​ក្នុង​នោះ​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៦​គ្រឿង​ បាន​ចុះទៅ​បាញ់​ពន្លត់​បាន​ទាន់ពេល​ ទើប​មិន​បង្ក​ឲ្យ​ឆាបឆេះ​ជា​បន្ត​ទៅ​ទៀត​ និង ​ម្យ៉ាងទៀត​ផ្ទះ​កើតហេតុ​នៅ​ជាប់​នឹង​ផ្លូវ​លេខ​៣៦៩​។



តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​អគ្គីភ័យ​នេះ​គឺ​ផ្តើម​ចេញពី​ម្ចាស់ផ្ទះ​ឈ្មោះ​ច្រឹ​ក ញៀប ភេទ​ប្រុស ​អាយុ​៧០​ឆ្នាំ ​មុខរបរ​លក់ដូរ​ដែល​សង់​ពី​ថ្ម​ក្រោម​ឈើ​លើ​និង​មាន​ទំ​ហំ​៦​ម៉ែត្រ​គុណ​និង​៨.៥​ម៉ែត្រ​។ ដោយឡែក​ផ្ទះ​២​ខ្នង​ទៀត​ ដែល​ឆាបឆេះ​២​ខ្នង​ទៀត​នោះ​ គឺ​សង់​ពី​ឈើ​លើ​ថ្ម​ក្រោម​ដូចគ្នា​។



លោក​ចេង មុនី​រ៉ា បាន​បញ្ជាក់​ទៀត​ថា ​អគ្គីភ័យ​នេះ​បាន​ចំណាយពេល​អស់​៥០​នាទី​ទើប​រលត់​ទៅ​វិញ​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ឡើយ​។ ហើយ​បន្ទាប់ពី​អគ្គីភ័យ​បាន​រលត់​ទៅ​លោក​ចេង​មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​រួសរាន់​រៀបចំ​អំណោយ​មក​ផ្តល់​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ចំនួន​៤​គ្រួសារ​ស្មើនឹង​៣​ខ្នង​ផ្ទះ​ ដើម្បី​ជួយ​សម្រាលទុក្ខ​ដល់​គាត់​ដោយ​មិន​ពន្យារ​ពេល​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu