ភ្នំពេញ ៖ តារាចម្រៀងស្រី ចូលចិត្តការស្លៀកពាក់សិចស៊ី អ្នកនាង ឆៃ លីដាឡែន នៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ បានបញ្ចេញប្រតិកម្មខ្លាំង រហូតប្រើពាក្យសម្ដីជេរប្រមាថកប់ៗមាត់ បន្ទាប់ពីមានបុរសម្ចាស់Account Facebook ម្នាក់ បានផ្ញើសារមកមើលងាយកិត្តិយសរបស់ខ្លួនជាស្ត្រីទន់ខ្សោយ។
ផ្អែកតាមការរៀបរាប់របស់អ្នកនាង ឆៃ លីដាឡែន បានលើកឡើងថា បងប្អូនជួយស៊ែរឲ្យអាកញ្ចាស់ព្រើលនេះបានឃើញផង ហើយជួយឲ្យវាបានល្បីផង ដំបូងមិនចង់និយាយទេ ហើយក៏មិនចង់ជេរម៉ែដែរ តែអត់ទ្រាំមិនបាននឹងសម្ដីថោកទាបរបស់វា នៅសុខៗផ្ញើសារមកឯងអញ្ចឹងហ្មង។
ចង់សួរទៅកញ្ចាស់នឹងថា វាអត់មានប្រពន្ធមែន ហើយអត់មានកូនស្រីមែន បានមកប្រើភាសាអញ្ចឹងដាក់គេ?។
អ្នកនាង ឆៃ លីដាឡែន បានបន្តទៀតថា សុទ្ធតែឯងតារាមានតម្លៃពីណា ហើយសុទ្ធតែឯងដង្កូវចេញពីអាចម៍ យី ចុះលោកឯងមានតម្លៃជាងខ្ញុំជាតារាប៉ុណ្ណាទៅ ដែលមកប្រើសម្ដីថោកទាបនេះដាក់គេ? ហើយថាឲ្យខ្ញុំជាដង្កូវចេញពីអាចម៍ ចុះលោកឯងជាអ្វីទៅមានមើលខ្លួនឯងទេ? មុននឹងថាឲ្យគេ? អាណិតតែប្រពន្ធកូនលោកឯងទេ បើគ្នាដឹងថាមានប្ដី មានឪថោកទាបអញ្ចឹង មិនដឹងថាគ្នាខ្មាសគេប៉ុណ្ណាទៅ?។
ជាមួយគ្នានេះ អ្នកនាង ឆៃ លីដាឡែន បានបន្ថែមថា ថ្ងៃក្រោយ មុននឹងឆាតថាឲ្យគេសូមគិតផង ថាកូនគេ កូនយើង ប្រពន្ធគេ ប្រពន្ធយើង ម៉ែគេ ម៉ែយើង បើគេថា និយាយអញ្ចឹង តើអ្នកឯងជាឪគេ ជាប្ដីគេ ជាតាគេ អ្នកឯងមានអារម្មណ៍ម៉េច? ធ្វើជាមនុស្សរៀននិយាយសម្ដីឲ្យមានសុជីវធម៌ក្នុងខ្លួនផង ។
បងប្អូនជួយស៊ែរផង ហើយបើស្គាល់អាខោន (Account Facebook)វាជួយផ្ញើឲ្យវាបានឃើញផង ហើយជួយចំណាំមុខវាទុកផង។ អរគុណទុកជាមុន។
សូមបញ្ជាក់ថា ការផ្ទុះប្រតិកម្មពីសំណាក់តារាចម្រៀងសិចស៊ី អ្នកនាង ឆៃ លីដាឡែន ខាងលើនេះបានធ្វើឡើងក្រោយពេលដែលមានម្ចាស់Account Facebook មួយមានឈ្មោះថា Basack Chau បានធ្វើសារមានចេតនាប្រមាថធ្ងន់ដល់កិត្តិយសថ្លៃថ្នូររបស់ខ្លួនដែលជាស្ត្រីតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក៕
Source: Kampuchea Thmey Daily
0 Comments