Ad Code

ឃាត់​ខ្លួន​មនុស្ស​ប្រុស/​ស្រី​២​នាក់ និង​ថ្នាំញៀន​៣​កញ្ចប់



កំពង់ឆ្នាំង ​៖ អ្នក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់ និង​វត្ថុតាង​គ្រឿងញៀន​៣​កញ្ចប់ ត្រូវ​បាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​នគរបាល​ក្រុង​កំពង់ឆ្នាំង​ចាប់ខ្លួន​។​

ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើនេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៣​និង​៤០​នាទី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​បណ្ដែត​ទឹក​មួយកន្លែង​ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់​ឆ្នាំង។

សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឲ្យដឹងថា​ ក្នុង​ហេតុការណ៍​បង្ក្រាប​ខាងលើនេះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស/​ស្រី​២​នាក់ មាន​១-ឈ្មោះ សាន់ ម៉ាស់ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែ​ឥស្លាម មុខរបរ​នេសាទ​ត្រី ជា​មុខសញ្ញា​ចាស់។ ២-ឈ្មោះ ឡាំ វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នេសាទ​ត្រី និង​ដកហូត ថ្នាំញៀន​បាន​៣​កញ្ចប់ ទម្ងន់​០.៣៤​ក្រាម ទូរស័ព្ទ​ដៃ​១​គ្រឿង ដាវ​២ អាវុធ​កែច្នៃ​១​ដើម អាំង​វ៉ិច​ទ័​ឆក់​ត្រី​១​គ្រឿង បា​ឡា​ស្មាច់​ជាប់​ដោយ​ម៉ាស៊ីន​ឡាន​២​គ្រឿង រួម​នឹង​សម្ភារៈ​ឧបករណ៍ បម្រើ​ដល់​ការជក់​មួយចំនួនទៀត។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​ករណី​ខាងលើនេះ ជនសង្ស័យ​ម្នាក់ ​ដែលជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន បាន​លោតទឹក​គេចខ្លួន​ចូល​ក្រោយ​ផ្ទះ​បណ្ដែត​ទឹក​បាត់។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ​និង​វត្ថុតាង ត្រូវ​បាន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កសាង​សំណុំរឿង​តាម​នីតិ​វិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ចាត់ការ​តាមផ្លូវ​ច្បាប់​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu