Ad Code

ខ្ទើយ​ម្នាក់​ តូចចិត្ត​នឹង​មិត្តភ័ក្ដិ ​មិន​រស់នៅ​ជាមួយ ក៏​ចង.ក​ សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​



​ភ្នំពេញ ​៖ ខ្ទើយ​ប្រុស​ម្នាក់​ ព្រោះតែ​ឈឺចិត្ត​នឹង​​មិត្តភ័ក្ដិ ​ចុះចោល​មិន​នៅ​ជាមួយ ​ក៏​សម្រេចចិត្ត​បញ្ចប់​ជីវិត ​ដោយ​ចង.ក ​សម្លាប់ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​៧​កើត ខែ​ក​ក្តិ​ក ឆ្នាំច​សំរឹទ្ធ​ស័ក ​ព​.​ស​២៥៦២ ត្រូវ​ថ្ងៃ​ពុធ ទី​១៤ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨ និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ជួល​ផ្លូវ​១៣ ភូមិ​០៥​ប្លុក​អ្នក​តាចិន​ជាន់​ទី​២​ សង្កាត់​ផ្សារ​ចាស់ ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ សព​មិន​ស្គាល់​អត្តសញ្ញាណ ​ភេទ​ទី​៣ ​កម្ពស់​១​ម៉ែត្រ​៦០​ សម្បុរ​ខ្មៅ​ស្រអែម​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ផ្ទះជួល​ជិតគ្នា​បាន​ប្រាប់​ឲ្យ​ដឹងថា កន្លងមក​ គាត់​តែងតែ​ឃើញ​បុរស​ភេទ​ទី​បី មិនសូវ​សប្បាយ​ចិត្តជា​រៀងរាល់ថ្ងៃ គាត់​តែងតែ​ហៅ​ជនរងគ្រោះ​មក​ហូបបាយ​ជា​ប្រចាំ​ថ្ងៃ ដល់ពេល​ថ្ងៃកើតហេតុ អ្នកជិតខាង​បាន​ហៅ​ជនរងគ្រោះ​មក​ហូបបាយ​ជា​ធម្មតា ​តែ​ជនរង​គ្រោះ​មិន​ឆ្លើយតប ក៏​ទៅ​មើល​ក្នុង​បន្ទប់​ជួល​នោះ ​ក៏​ឃើញ​ចាក់សោ​គន្លឹះទ្វារ​ជាប់ ​ដោយមាន​ការ​សង្ស័យ​បាន​នាំគ្នា​មកជួយ​គាស់​ទ្វារ​បន្ទប់​មើល ​ស្រាប់តែ​ឃើញ​បុរស​ភេទ​ទី​បី​នេះ​ ចង.ក ​ស្លាប់​បាត់ទៅ​ហើយ​។​

​បន្ទាប់ពី​កើតហេតុ ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​មក​ពិនិត្យ​ ហើយ​បាន​ទំនាក់​ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ ចុះមក​ធ្វើ​កោសល្យវិច័យ​ឃើញថា ​សព​ពិតជា​ស្លាប់​ដោយសារ​ចង.ក​សម្លាប់​ខ្លួន​ពិត​ប្រាកដ​មែន​ រួច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ចាត់ចែង​ដឹក​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu