Ad Code

ផ្ទុះ​ការ​រិះគន់​ ប៊ុត សីហា និង​តារា​ស្រី​ម្នាក់​ ក្រោយ​ចម្លង​បទ​ចម្រៀង​ពី​ថៃ​ ដែល​ត្រូវ​ក្រសួង​ស្រុក​គេ​បិទ​មិន​ឲ្យ​ផ្សាយ​



ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ប្រុស​សម្បូរ​រឿងអាស្រូវ​ លោក ប៊ុត សីហា ថ្មីៗ​នេះ ​ត្រូវ​បាន​មហាជន​ផ្ទុះ​ការ​រិះ​គន់​ជាថ្មី បន្ទាប់ពី​តារា​ចម្រៀង​រូប​នេះ​ បាន​ប្រកាស​ត្រៀម​នឹង​ចម្លង​បទ​ចម្រៀង​របស់​ប្រទេស​ថៃ ​គឺ​បទ ថ្ងូរ​រក​ឈ្មោះ​បង ដែល​ត្រូវ​បាន​ក្រសួង​ស្រុក​គេ​បិទ​មិន​ឲ្យ​ចាស់​ផ្សា​យ​ មក​ច្រៀង​ឡើងវិញ។ ខណៈ​តារា​ស្រី​ម្នាក់ទៀត​ក៏​រង​ការរិះគន់​ដូចគ្នា​នឹង​លោក ប៊ុត សីហា ផង​នោះ​។​

ការ​រិះគន់​នេះ​បាន​ផ្ទុះឡើង​ស្រប​ពេល​ដែល​តារា​ចម្រៀង​ និង​ជា​ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក​ លោក ប៊ុត សីហា បាន​បង្ហាញ​ចេតនា​ចង់​ចម្លង​យក​បទ​ចម្រៀង​របស់​ប្រទេស​ថៃ​ គឺ​បទ​ថ្ងូរ​រក​ឈ្មោះ​បង មក​ច្រៀង​ឡើង​វិញ។

ចំណែក​ឯ​តារា​ស្រី​ម្នាក់ទៀត​មាន ឈ្មោះថា គ្រីប លក្ខិណា ក៏បាន​ទម្លាយ​បទ ឈឺ​ណាស់ ដែល​ត្រូវ​បាន​ប្រភព​មួយ​ចំនួន​លើក​ឡើង​ថា​ ជា​បទ​របស់​ប្រទេស​ថៃ​ ហើយ​ត្រូវ​បាន​ក្រសួង​ស្រុក​គេ​ដាក់​បម្រាម​មិន​ឲ្យ​ផ្សព្វផ្សាយ​។​

យោង​តាម​ប្រភព​ពី​អ្នកគាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា បទ​ដែល​ខាង​ក្រសួង​ថៃ​កំពុង​បិទ​ ហើយ​ឯង​យក​មក​ច្រៀង​ទៀត​ យី​ចំ​ជា​លក់​មុខ​ប្រទេស​បាន​ល្អ​មែន។ ចង់​ឃើញ​មុខ​អា​អ្នកនិពន្ធ​បទ​ចម្រៀង​ហ្នឹង​ណាស់ អា​ថោក ខួរក្បាល​ឆ្កែ​សុទ្ធ អញ្ចឹង​បាន​ពួក​អា​សៀម​អស់នេះ​ វា​ចេះតែ​មើលងាយ ដោយ​សារ​តែ​ពួក​អា​ខួរក្បាល​ដូចជា​ពួក​អស់​វា​ហ្នឹង​។​

មិន​ខុសគ្នា​ពី​ទស្សនិកជន​នោះ​ទេ ​ភ្លាមៗ​នោះ តារា​ចម្រៀង​រៀមច្បង​ លោក ម៉ៃ សុគន្ធ ងា​ជា​តារា​កំពូល​ទើស​ ក៏បាន​ធ្វើការ​រិះគន់​លើ​ លោក ប៊ុត សីហា និង​តារា​ស្រី គ្រីប លក្ខិណា បែបនេះ​ថា​ អាសូរ​តែ​បទ​ថៃ​ល្បី​ល្អ​ចុះ ល្បី​ស្អុយ​ពេញ​មួយ​ស្រុក​ថៃ​សោះ តែ​អា​ក្រុម​ថោក​មួយ​ចេះ​កូពី​កើត​ដែរ​វើយ ​ជ្រុល​តែ​ចោទ​ថា​អ្នកណា​ក៏​កូ​ពី​ផលិតកម្ម​ណា​ក៏​កូ​ពី គួរ​បើក​ខួរ​បើ​ចង់​កូ​ពី​ដែរ កូ​ពីបទ​ល្បី​ល្អ​តិច​ទៅ អា​ក្រុម​ថោក​ស្រណោះ​ខ្លួន​មែន សីហា អើយ ​សត្វ​ណា​ គឺ​សត្វ​ទា​ វា​មិន​ចេះ​ឡើងទ្រើង ទេ​។​

លោក ម៉ៃ សុគន្ធ បាន​បន្ថែម​ទៀត​ថា ​សូម​ខាង​ក្រសួង​វិចិត្រ​សិល្បៈ​ មេត្តា​មើល​លើ​ទង្វើ​អសីលធម៌​របស់​ក្រុម​ផលិត​ចម្រៀង​ស្រើបស្រាល​មួយក្រុម​នេះ​ផង តាម​ដែល​ដឹង​ច្បាស់ បទ (​ថ្ងូរ​ហៅ​ឈ្មោះ​បង )​នៅ​ប្រទេស​ថៃ ខាង​ក្រសួង​ពាក់ព័ន្ធ​ថៃ​មិន​ឲ្យ​ផ្សព្វផ្សាយ​ទេ​ និង​អ្នកចម្រៀង​ថៃ​ម្នាក់​នោះ ​ក៏​ជាប់​ពាក្យ​បណ្ដឹង​ដែរ (​អាស្រ័យ​នេះ​ សូម​មេត្តា​ក្រសួង​ពាក់ព័ន្ធ​ចាត់​វិធានការណ៍​ក្ដៅ ដល់​ក្រុម​មួយ​នេះ​ផង​)៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu