Ad Code

ក្រសួងមហាផ្ទៃ ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​បម្រើ​ការងារ ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ឆ្នាំ​២០១៨



ភ្នំពេញ ​៖ ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ​ទី​១៨​វិច្ឆិកា បាន​រៀបចំ​ការប្រឡង​ជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​បម្រើ​ការងារ​នៅក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ ក្រសួងមហាផ្ទៃ​សម្រាប់ ​ឆ្នាំ​២០១៨​ ដោយ​យក​វិទ្យាល័យ ជាស៊ីម ​សន្ធរម៉ុក ធ្វើជា​មណ្ឌល​ប្រឡង​។​

​លោក ​ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​, លោក ​ប្រាក់ សំអឿន អគ្គ នាយក ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​,​លោក​ កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញ​ចូលរួម​កាត់​វិញ្ញាសា​សម្រាប់​ការ​ប្រឡង​នេះ​។​

តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​រៀបចំ​ការ​ប្រឡង​បញ្ជាក់​ថា​ សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ មាន​បេក្ខជន ​បេក្ខនារី​ចូលរួម​ប្រឡង​មាន​ចំនួន​៤១៦​នាក់​ មកពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ​,​ពន្ធនាគារ​ខេត្ត​តាកែវ​,​ពន្ធនាគារ​ខេត្ត​កណ្តាល​,​មណ្ឌល​អប់រំ​កែប្រែ​ទី​១,​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ មក​ប្រឡង​ចូលគ្នា​ក្នុង​រយៈពេល​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៨​វិច្ឆិកា​នេះ​ ដំណាលគ្នា​នឹង​ការ​ប្រឡង​នៅ​ទូទាំង​ប្រទេស​ប្រទេស​ដែរ​។​

សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ​បេក្ខជន​ដែល​ត្រូវ​ជ្រើស​រើស​យក​មាន​ចំនួន​១០​នាក់​ ក្នុងចំណោម​បេក្ខជន​៤១៦​នាក់ ស្រី​១៣១​នាក់​។​ ចំពោះ​វិញ្ញាសា​ដែល​ត្រូវ​លើក​យក​មក​ប្រឡង​ ត្រូវ​បាន​បែង​ចែក​ជា​២ ទី​១-សម្រាប់​មន្ត្រី​ប្រតិបត្តិ​នៅ​ពន្ធនាគារ មាន​ចំណេះដឹង​ទូទៅ ចំណេះដឹង​លើ​វិស័យ​ពន្ធនាគារ និង​គណិតវិទ្យា​។ ​ទី​២-សម្រាប់​មន្ត្រី​ជំនាញ​ឯកទេស​(​វេជ្ជបណ្ឌិត ពេទ្យ​មធ្យម វិស្វករ​ក្សេត្រសាស្ត្រ ស្ថាបត្យករ បសុពេទ្យ និង​មន្ត្រី​ជំនាញ​ព័ត៌មាន​វិទ្យា​ប្រឡង​លើ​វិញ្ញាសា​ចំណេះដឹង​ទូទៅ ចំណេះដឹង​លើ​វិស័យ​សិទ្ធិមនុស្ស និង​ពន្ធនាគារ​,​និង​វិញ្ញាសា​ជំនាញ​ឯកទេស​ ដោយ​ប្រើ​រយៈពេល​ប្រឡង​១​ម៉ោង​និង​៣០​នាទី​។​

គួរ​បញ្ជាក់​ថា យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​៤១០៧​ប្រ​.​ក ​ស្ដីពី​ការ​ប្រឡង​ជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​សម្រាប់​ឆ្នាំ​២០១៨ បាន​បើក​ឲ្យ​មានការ​ប្រឡងប្រជែង​ជ្រើសរើស​បេក្ខជន​ជា​សិស្ស និស្សិត​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ចំនួន​២៥០​នាក់ ​សម្រាប់​ឆ្នាំ​២០១៨ ដើម្បី​ចាត់​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ និង​ពន្ធនាគារ ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu