Ad Code

បើកទឹក​ដាំបាយ​ ស្រាប់តែ​ភ្ញាក់ផ្អើល​គ្រប់គ្នា



ភ្នំពេញ ​ ៖​ ខណៈ​ដល់​ម៉ោង​ដាំបាយ​ និង​លាង​សំអាត​បន្លែ​ ត្រី​ សាច់ ​សម្រាប់​ចម្អិន​អាហារ​ថ្ងៃត្រង់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏​ស្រាប់តែ​ពួកគាត់​បើក​ទឹក​ស្អាត​ ដែល​ប្រើ​រាល់​ថ្ងៃ​នោះ​ បាន​ប្រែ​ពណ៌​ទៅជា​ក្រហម​ល្អក់​លាយឡំ​ជាមួយ​ដី​ផង ​ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​រាំងស្ទះ​យ៉ាង​ខ្លាំង​ ធ្វើ​អ្វី​មិន​កើត​ឡើយ។

ជាក់ស្ដែង​នៅ​វេលា​ម៉ោង​១០​ព្រឹក ​ថ្ងៃទី​១៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨​នេះ ​ប្រជាពលរដ្ឋ​រស់នៅ​បណ្ដោយ​ផ្លូវ​លេខ​៧៥​ កែង​ផ្លូវ​លេខ​៨៤ ​ក្នុង​ភូមិ​០៨​ ក្រុម​១០៨ ​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​ បាន​នាំគ្នា​ភ្ញាក់​ផ្អើល​គ្រប់ៗ​ផ្ទះ ​ខណៈ​ដែល​ពួកគាត់​បាន​បើកទឹក​ចេញពី​ក្បាល​រ៉ូប៊ីនេ​ទឹក​របស់​ផ្ទះ​គាត់​ ស្រាប់តែ​ឃើញ​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹកបាន​ប្រែក្លាយជា​ល្អក់កករ​ក្រហម​លាយឡំ​ជាមួយ​ដី​ផង​នោះ។​

ដោយសារ​តែមាន​បញ្ហា​បែបនេះ​ប្រពល​រដ្ឋ​ដែល​រស់នៅ​ភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ក៏បាន​រអ៊ូរទាំ​ថា ​សព្វថ្ងៃ​នេះ ​មិន​ដឹង​ជា​យ៉ាងម៉េច​នោះ​ទេ​ បានជា​ទឹក​របស់​រដ្ឋាករ​ស្វយ័ត​ ដែល​ពួកគាត់​ប្រើប្រាស់​សព្វថ្ងៃនេះ​ គឺ​ប្រើ​មិនសូវ​គ្រប់គ្រាន់​នោះទេ​ ជាពិសេស​ទៀត​នោះ ​គឺ​ពេលព្រឹក​តែម្ដង ​គឺ​ទឹក​ចេញ​តិចៗ​ដូច​នោម​ទាស់​ចឹ​ង ប្រើការ​អី​មិនកើត​នោះ​ទេ​ ដោយសារ​តែ​ទឹក​ចេញ​តិច​ពេក​។​

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀតថា ​ថ្ងៃ​នេះ​ដែរ​ បើសិនណា​ទឹក​នៅតែ​ប្រែ​ពណ៌​ជា​ល្អក់​បែបនេះ​កាន់តែ​យូរ​រាប់​ម៉ោង​ដូច្នេះ ​តទៅទៀត​នោះ​ ពិតជា​ពិបាក​ហើយ​ ព្រោះ​ភាគច្រើន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ គ្មាន​អាង ​ឬក៏​វ៉ាក់សាំង​សម្រាប់​ស្តុក​ទឹក​ប្រើប្រាស់​ពេល​ទឹក​ស្អាត​មាន​បញ្ហា​បែបនេះ​នោះ​ទេ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅខាង​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​គួរតែមាន​វិធាន​យ៉ាង​ណា​ចំពោះ​បញ្ហា​ទឹក​នៅពេល​ព្រឹក​ ហេតុ​អី​បានជា​ចេញ​ទឹក​ខុសពី​ពេលមុនៗ​នោះ តើ​មកពី​ការប្រើប្រាស់​ច្រើន​ ឬក៏​បច្ចេកទេស​អ្វី?។​

សូម​បញ្ជាក់​ថា ​ចំពោះ​បញ្ហា​ទឹក​ដែល​បើក​មក​ឃើញ​ល្អក់​សុទ្ធ​ដីក្រហម​នោះ​ គឺ​រំលង​បាន​ប្រហែលជា​២​ម៉ោង​ក្រោយ​ ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​ បាន​ហូរ​មក​សភាព​ធម្មតា​ស្អាត​វិញ​ហើយ ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​បាន ​ហើយ​ដោយ​គ្រាន់តែ​ស្ទះ​តិចតួច​តែប៉ុណ្ណោះ​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu