Ad Code

ក្រសួងមហាផ្ទៃ​ថា អង្គការ សមាគម មិនមែន​រដ្ឋាភិបាល មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​ធ្វើ​សកម្មភាព​ស្របច្បាប់​នៅ​កម្ពុជា



ភ្នំពេញ ​៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្នុង​ការធ្វើសកម្មភាព​ស្របច្បាប់​នៅ​កម្ពុជា ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​ទៅ​អាជ្ញាធរ​ដូច​មុន​ឡើយ នេះ​បើ​យោង​តាម​លិខិត​ផ្ញើ​ទៅ​អភិបាល​រាជធានី​-​ខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី​-​ខេត្ត ចុះ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹង​ថា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន ក្រសួងមហាផ្ទៃ​បាន​ដាក់​ចេញ​នូវ​សេចក្តី​ណែនាំ​មួយ ចុះ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​។ ក្នុង​ន័យ​នេះ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ស្របតាម​ច្បាប់ ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្នុង​ការធ្វើសកម្មភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ជា​ធរមាន ព្រមទាំង​លក្ខន្ដិកៈ​របស់​ខ្លួន ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រយៈពេល​៣​ថ្ងៃ មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ដូច​មុន​នោះឡើយ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ​បានចេញ​សេចក្តីណែនាំ​មួយ​ផងដែរ ស្តីពី​កិច្ច​សហប្រតិបត្តិការរ​វាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu