Ad Code

ស្នេហា​ត្រីកោណ ​បាន​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​២៣​ឆ្នាំ​ម្នាក់​ សម្រេចចិត្ត​ចង.ក ​សម្លាប់​ខ្លួន​



សៀមរាប​ ៖ ​ស្ត្រី​វ័យ​២៣​ឆ្នាំ​ម្នាក់ ​បាន​ធ្វើ​អត្តឃាត​ដោយ​ចង.ក​ សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់​ជួល ហើយ ករណី​នេះ​សមត្ថកិច្ច​អះអាង​ថា ​ផ្ដើម​ចេញ​ពី​ភ្លើង​ប្រច័ណ្ឌ​រឿង​ស្នេហា​ត្រីកោណ​។​

ហេតុការណ៍​នេះ​ ​បាន​កើត​ឡើង​នា​យប់​រំលង​អធ្រាត្រ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ភូមិ​ភ្នាជ័យ​ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

លោក​អនុសេនីយ៍ឯក ស៊ូ វ៉ាន់​ដេ​ត​ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្វាយដង្គំ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ឈ្មោះ មុំ ស៊ុយ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកជិតខាង​កន្លែងកើតហេតុ​គឺ​ មាន​អ្នក​ជួល​បន្ទប់​ជិត​ផ្ទះ​គាត់​ឈ្មោះ សុ​ត ហែម ហៅ​ក្រៅ​ល័​ក្ខ ភេទ​ស្រី អាយុ​២៣​ឆ្នាំ បាន​ចង.ក​ ស្លាប់​ដោយ​ខ្លួន​ឯង​។​

បន្ទាប់មក សមត្ថកិច្ច​ការិយាល័យ​បច្ចេកទេស ចុះ​មក​ពិនិត្យ​សាកសព​ឃើញ​ថា ​នារី​រងគ្រោះ​បាន​ចង.ក ​សម្លាប់​ខ្លួន​ស្លាប់ ​ដោយ​ខ្លួនឯង​ពិតមែន មិន​មាន​ពាក់ព័ន្ធ​បទល្មើស​អ្វី​ទេ។

លោក​បន្ថែម​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ខាងលើ​ធ្វើបែបនេះ គឺ​ដោយសារ​មាន​វិបត្តិ​ស្នេហា​ត្រីកោណ​(​ប្រច័ណ្ឌ​)​ប្ដី ជាមួយ​ប្រពន្ធដើម ព្រោះ​ស្ត្រី​ខាងលើ​ជា​ប្រពន្ធ​បន្ទាប់​។​

លោក​បញ្ជាក់​ថា ក្រោយ​ពិនិត្យ ​និង​កោសល្យវិច័យ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu