ក្រុមប្រឹក្សាសភា បានព្រមាននៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងប្រឈមនឹងវិបតិ្តសន្តិសុខជាតិនិងវិបត្តិយោធាហើយអាចនឹងចាញ់នៅក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៊ីឬចិន។
សភាបានប្រគល់ភារកិច្ចដល់គណៈកម្មការយុទ្ធសាស្ដ្រការពារជាតិដើម្បីពិនិត្យមើលយុទ្ធសាស្ត្រការពារជាតិ (NDS) របស់លោកប្រធានាធិបតី Donald Trump ដែលបង្ហាញពីជំនាន់ថ្មីនៃ “ការប្រកួតប្រជែងមហាអំណាច” ជាមួយទីក្រុងមូស្គូនិងទីក្រុងប៉េកកាំង។
គណៈកម្មការដែលដឹកនាំដោយអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋរាប់សិបនាក់មួយនេះបានរកឃើញថា ស្របពេលដែលយោធាអាមេរិកប្រឈមនឹងការកាត់បន្ថយកញ្ចប់ថវិកានិងកាត់បន្ថយអត្ថប្រយោជន៍ខាងយោធានោះ ប្រជាជាតិផ្តាច់ការដូចជាចិននិងរុស្ស៊ីគឺកំពុងបន្តការបង្កើនកម្លាំងក្នុងគោលបំណងកម្ទេចភាពរឹងមាំរបស់អាមេរិក។
គណៈកម្មការនេះបាននិយាយថា “ឧត្តមភាពយោធារបស់អាមេរិកដែលជាឆ្អឹងខ្នងដ៏រឹងមាំនៃឥទ្ធិពលសកលលោកនិងសន្តិសុខជាតិគឺបានជ្រាបចូលទៅក្នុងកម្រិតគ្រោះថ្នាក់”។
នៅក្នុងរបាយការណ៍របស់ខ្លួន គណៈកម្មការនេះបានរកឃើញថា ការផ្តោតអារម្មណ៍របស់អាមេរិកលើប្រតិបត្ដិការប្រឆាំងកុបកម្មក្នុងសតវត្សនេះគឺបានបណ្តាលឲ្យវាធ្លាក់ចុះនៅក្នុងតំបន់សង្គ្រាមផ្សេងទៀត។
របាយការណ៍ដដែលនេះបានឲ្យដឹងទៀតថា “ជំនាញជាច្រើនដែលត្រូវការជាចាំបាច់សម្រាប់ធ្វើផែនការនិងប្រតិបត្តិការយោធាប្រឆាំងនឹងសត្រូវដែលមានសមត្ថភាពជាពិសេសប្រទេសចិននិងរុស្ស៊ីគឺបានធ្លាក់ចុះ”។
របាយការណ៍នេះបានស្តីបន្ទោសភាពមិនប្រក្រតីខាងនយោបាយនិងការសម្រេចចិត្តដែលធ្វើឡើងដោយគណបក្សនយោបាយធំៗទាំងពីរជាពិសេសវិធានការគ្រប់គ្រងថវិកាដែលបានអនុវត្តក្នុងឆ្នាំ២០១១។
របាយការណ៍នេះបានរកឃើញថា “វាបានបន្សល់ទុកនូវសំណួរសំខាន់ៗដែលមិនមានចម្លើយទាក់ទងនឹងរបៀបដែលសហរដ្ឋអាមេរិកនឹងដោះស្រាយជាមួយបញ្ហាប្រឈមដ៏មានគ្រោះថ្នាក់ដែលពិភពលោកត្រូវប្រឈមមុខ”។
គណៈកម្មការក៏បាននិយាយផងដែរថា នៅទូទាំងទ្វីបអាស៊ីនិងអឺរ៉ុប, ឥទ្ធិពលរបស់អាមេរិកកំពុងត្រូវបានដួលរលំជាបណ្តើរៗហើយតុល្យភាពយោធាបានផ្លាស់ប្តូរទៅជា “វិធីអវិជ្ជមាន” ដែលជាហេតុបង្កើនហានិភ័យនៃជម្លោះ៕ AFP
[caption id="attachment_995743" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments