ភ្នំពេញ ៖ ពាក្យចាស់លោកពោលថា (ធ្វើស្រែ នឹងទឹក ធ្វើសឹកនឹងបាយ) គឺពិតជាមិនខុសឡើយ។ ជាក់ស្ដែង គឺបងប្អូនប្រជាការពារសាលាខណ្ឌច្បារអំពៅ ដែលបច្ចុប្បន្នពួកគាត់បានខិតខំបំពេញការងារជូនអង្គភាពសាលាខណ្ឌដោយពុំខ្លាចនឿយហត់នេះ គឺដោយសារតែពួកគាត់បានទទួលការឧបត្ថម្ភពី លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅជាបន្តបន្ទាប់។
តំណាងប្រជាការពារសាលាខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា សព្វថ្ងៃនេះបងប្អូនប្រជាការពារសាលាខណ្ឌចំនួន៥០នាក់ បានទទួលជំនួយឧបត្ថម្ភពីលោកអភិបាលខណ្ឌច្បារអំពៅដែលរួមថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគដើម្បីផ្ដល់បន្តទៅក្រុមគ្រួសារបានគ្រប់គ្រាន់ ទើបធ្វើឲ្យបងប្អូនប្រជាការពារយើងមានទឹកចិត្តបំពេញការងារដោយមិនខ្លាចនឿយហត់ ព្រោះមិនព្រួយបារម្ភខ្លាចប្រពន្ធកូនខ្វះខាតក្នុងជីវភាពឡើយ។
តំណាងប្រជាការពារបានបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នាពេញចិត្ត និងបំពេញការងារជូនសាលាខណ្ឌ ដោយសារតែមានការយកចិត្តទុកដាក់ និងជួយទំនុកបម្រុងពី លោក ចេង មុនីរ៉ា អភិបាល នៃ
គណៈអភិបាលខណ្ឌច្បារអំពៅ លោកបានជួយឧបត្ថម្ភគ្រប់បែបយ៉ាង រួមទាំងសំលៀកបំពាក់ និងការហូបចុកនៅក្នុងសាលាខណ្ឌទាំងព្រឹក និងល្ងាច មិនឲ្យខ្វះខាតឡើយ។
ដូច្នេះហើយ ទើបបងប្អូនប្រជាការពារសាលាខណ្ឌទាំងអស់ មានកម្លាំងមាំមួន បំពេញការងារបានពេញដៃ ពេញជើង ជូនដល់អង្គភាព៕
Source: Kampuchea Thmey Daily
0 Comments