Ad Code

យុវជន​វ័យក្មេង​ បើក​រថយន្ត​ធុន​ធំ ​បុក​រះ​រថយន្ត​ និង​ម៉ូតូ​អស់​៤​គ្រឿង​



បន្ទាយមានជ័យ ៖ យុវជន​វ័យក្មេង​ម្នាក់​ បើក​រថយន្ត​យ៉ាង​ព្រហើន​ ​​បុក​រះ​រថយន្ត​ និង​ម៉ូតូ​ជាច្រើន​គ្រឿង​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ ​និង​របួស​ជាច្រើន​នាក់​ ដែល​កំពុង​ឈប់​នៅ​ភ្លើង​ស្តុប​នៅ​វេលា​ម៉ោង​១១និង​៣០​នាទី ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ចំណុច​លើ​ផ្លូវជាតិ​លេខ​៥៩A ​ខាងជើង​ស្តុ​ប​១៥​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ត្រី យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើត​ហេតុ​នោះ​ មាន​រថយន្ត​ម៉ាក​យ៊ី​ឌុប​ ពណ៌​ខៀវ ស ពាក់​ស្លាក​លេខ ភ្នំពេញ​៣A២៣៦៤ ទម្ងន់​ផ្ទុក​១៤​តោន អ្នក​បើក​មាន​ឈ្មោះ ​ច្រឹ​ក រតនា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ដែក ឃុំ​រ​មុន្នី ស្រុក​រវៀង ខេត្ត​ព្រះវិហារ​ បើក​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​លិច មកដល់​ចំណុច​ស្តុប​ ដែល​ជា​ចំណុច​កើតហេតុ​ បាន​បត់​ឆ្វេង ទៅ​ផ្លូវជាតិ​លេខ​៥៩ ​មិនដឹង​ជា​មូល​ហេតុ​អី​ ស្រាប់​បើក​ទៅបុក​រថយន្ត​ម៉ាក​ឆ្លាម​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​៩៧ ពាក់​ស្លាក​លេខ ក្រុង​ព្រះសីហនុ​២A​ ដែល​ចត​ខាង​ស្តាំ​ពីក្រោយ​ពេញទំហឹង​ លាន់​ដូច​រន្ទះ អ្នកបើក​មានឈ្មោះ​ ហ៊ឹម បូរ៉ា ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ ​រស់នៅ​ភូមិ​បន្ទាយឆ្មារ ​ឃុំ​បន្ទាយឆ្មារ ​ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ បណ្ដាល​ឲ្យ​អ្នក​បើក​របួសស្រាល ហើយ​បាន​បន្ត​ទៅ​ខាង​ឆ្វេង​បុក​រះ​ម៉ូតូ​ចំនួន​៤​គ្រឿង​បន្ត​ទៀត ​១-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​១L៤១៣១ អ្នក​បើក​មាន​ឈ្មោះ ឡាយ គឹម​កៅ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់ស្វាយ​ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ បណ្ដាល​ឲ្យ​ស្លាប់​នឹង​កន្លែងកើតហេតុ​។ ២​-ម៉ូតូ​ម៉ាកវ៉េវ S ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​បន្ទាយមានជ័យ​១B៩៣៥៨ ​អ្នក​បើក​មានឈ្មោះ​ គង់ សារុន ភេទ​ប្រុស ​អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ របួស​ធ្ងន់។ ​៣-​ម៉ូតូ​ស្គុ​ប​ពីរ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​១G៩១៩៤ ​អ្នកបើក​មិន​ស្គាល់​អត្តសញ្ញាណ​។ ៤-​ម៉ូតូ​រ៉ឺម៉ក​ប្រភេទ​ដឹក​ពាង សាន់​យ៉ាន់ អ្នក​បើក​ឈ្មោះ ​នួន ហូ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ ​រស់នៅ​ភូមិ​ជំទាវ ​ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ​របួស​ស្រាល។

​ក្រោយពី​កើតហេតុ​ ​អ្នក​បើក​ដ៏​វ័យក្មេង​នោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​ដើម្បី​រៀប​ចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ធ្វើ​ទៅតាម​នីតិ​វិធី​ច្បាប់​។

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ វត្ថុ​តាង​រថយន្ត​ និង​ម៉ូតូ ​ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ស្នង​ការ រីឯ​សាកសព ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​។ ​

បច្ចុប្បន្ន ​ជនរងគ្រោះ​ខាងលើ​ ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ផង​ដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu