ប្រទេសកូរ៉េ ៖ ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឲ្យកៀកជិតប្រជាពលរដ្ឋខ្មែរកាន់តែទូលំទូលាយ ស្ថានឯកអគ្គរាជទូតកម្ពុជា ដោយមានការស្នើសុំពីថ្នាក់ដឹកនាំរបស់ធនាគារ Shinhan Bank នឹងចុះផ្ដល់សេវាពន្យារសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងអ៊ឺយចងប៊ូ អគារធនាគារ Shinhan Bank ជាន់ទី៤ ។
នេះបើតាមជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមដូចខាងក្រោមនេះ ៖
សេចកី្តជូនដំណឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ សិក្សា និងធ្វើការ នៅសាធារណរដ្ឋកូរ៉េឲ្យបានជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឲ្យកៀកជិតប្រជាពលរដ្ឋខ្មែរ កាន់តែទូលំទូលាយ និងដោយមានការស្នើសុំពីថ្នាក់ដឹកនាំរបស់ធនាគារ Shinhan Bank ស្ថានឯកអគ្គរាជទូតកម្ពុជា នឹងចុះផ្ដល់សេវាពន្យារសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងអ៊ឺយចងប៊ូ អគារធនាគារ Shinhan Bank ជាន់ទី៤ ចាប់ពីម៉ោង ១៣និង០០ ដល់ម៉ោង ១៧និង០០ រសៀល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញមកទទួលសេវា នេះឲ្យបានច្រើនកុះករ និងសូមចូលរួមផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ៕
Source: Kampuchea Thmey Daily
0 Comments