ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដួលដោយខ្លួនឯងមួយ បានកើតឡើងនៅចំណុចព្រៃសហគមន៍គាមរមាស ផ្លូវក្រួសក្រហម ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្ដាលឲ្យយោធាម្នាក់ដួលបែកក្បាលស្លាប់ កាលពីវេលាម៉ោង០៩និង២០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឡុង គន់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរជាយោធាកងអន្តរាគមន៍លេខ២ បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ ។
សមត្ថកិច្ចបានបន្តទៀតថា ករណីនេះ កម្លាំងជំនាញបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ រួចសន្និដ្ឋានថាពុំពាក់ព័ន្ធករណីឃាតកម្មនោះឡើយ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments