Ad Code

ស្ត្រី​កម្មករ​ធ្វើ​ផ្លូវ​ម្នាក់​ ក្ដៅ​ពេក ​ឃើញ​រឡូ​ឈប់​ ក៏​រត់​មក​អង្គុយ​ផ្អែក​ ​ស្រាប់តែ​តៃកុង​រឡូ​ឡើង​បើក​មិន​បាន​មើល​ ​​កិន​ស្លាប់​ដូច​ចេកចៀន



បន្ទាយមានជ័យ ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​ ​កើតឡើង​សែន​ហួសចិត្ត​​​ គឺ​មាន​ស្ត្រី​ជា​កម្មករ​ធ្វើ​ផ្លូវ​ម្នាក់​ ក្ដៅ​ពេក​ ឃើញ​រឡូ​ឈប់ ​ក៏​រត់​មក​អង្គុយ​ផ្អែក​នឹង​កង់​រឡូ ​ស្រាប់តែ​តៃកុង​រឡូ​ឡើង​បើក​មិនបាន​មើល ​បុក​ស្លាប់​កំប៉ែត​ដូច​ចេកចៀន​ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​វាង​ក្រុង ​ស្ថិត​ក្នុង​ភូមិ​បត់​ត្រង់ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជ័យ​។​

លោក​វរសេនីយ៍ត្រី ងួន ភារ​ម្យ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មានឈ្មោះ វ៉ាន់ ឈៀក ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​ក​រពៅ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។

លោក​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ អ្នក​បើក​រឡូ​បើក​មក​ឈប់​នៅ​កន្លែង​កើត​ហេតុ​ ដោយ​មិនបាន​ពន្លត់​ម៉ាស៊ីន ​ហើយ​ក៏បាន​ចុះ​ពី​រឡូ​ទៅ​នោម​ស្រប​ពេល​នោះ ​ស្ត្រី​រងគ្រោះ ​ដោយ​ធ្វើការ​ក្ដៅ​ពេក​ ក៏​រត់​មក​ជ្រក​នៅមុខ​កង់​រឡូ​ ហើយ​បាន​ផ្អែក​នៅ​កង់​រឡូ​ ដោយ​មិនបាន​ចាប់​អារម្មណ៍​អ្វី​ទាំងអស់ ដោយសារ​មេឃ​ក្ដៅ​ពេក​ ពេលនោះ​អ្នក​បើក​រឡូ​ពេល​ដែល​នោម​ហើយ ក៏​មក​បើក​រឡូ​វិញ​មិនបាន​ចាប់​អារម្មណ​ថា​ មាន​មនុស្ស​នៅមុខ​កង់​រឡូ​ ក៏​បើក​រឡូ​បុក​ស្លាប់​កំប៉ែត​ដូច​ចេកចៀន​តែម្ដង​។​ ក្រោយពី​កើតហេតុ​​​ អ្នក​បើក​រឡូ​ចុះ​គេច​ខ្លួន​បាត់។

ចំណែក​សព ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ធ្វើបុណ្យ​នៅផ្ទះ​តាម​ប្រពៃណី ​រីឯ​រឡូ​ ត្រូវបាន​សមត្ថកិច្ច​បើក​យក​មក​រក្សាទុក​នៅ​អធិការ​ស្រុក​មង្គល​បូរី​ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu