ភ្នំពេញ ៖ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្លឹបអ្នកកាសែតកម្ពុជារៀបចំកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មានស្តីពី ធុរកិច្ច និងសុវត្ថិភាពបុគ្គលិកការដ្ឋាន ដែលពិធីនេះរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ទី២ ដោយមានការចូលរួមពីលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក Michel Cassagnes ប្រធានគណៈកម្មការផ្នែកសំណង់ និងអចលនទ្រព្យនៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុន Archetype Cambodia និងមានតំណាងស្ថាប័នសារព័ត៌មានព័ត៌មានចូលរួមយ៉ាងច្រើន។
លោក Michel Cassagnes បានថ្លែងថា សហគមន៍អឺរ៉ុប តែងតែយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់កម្មករនៅតាមការដ្ឋាន ពីព្រោះជួនកាលនៅតាមការដ្ឋានមួយមានកម្មកររហូតដល់១០០០ ឬ២០០០នាក់ ដូច្នេះយើងត្រូវមើលថា តើកម្មករមានសម្ភារៈអ្វីខ្លះ សម្រាប់ការពារនៅក្នុងការដ្ឋាន ?។
លោកបន្តថា កម្មករត្រូវតែពាក់ ឧបករណ៍ការពារសុវត្ថិភាព បើមិនដូច្នេះទេ នឹងមិនអាចអនុញ្ញាតឲ្យចូលទៅក្នុងការដ្ឋានសំណង់ទេ ពីព្រោះយើងមិនអាចចរចាទាក់ទងបញ្ហាសុវត្ថិភាព ឬជីវិតទេ នេះជាអ្វីដែលក្រុមហ៊ុនពីអឺរ៉ុបបានធ្វើសម្រាប់ការដ្ឋានសំណង់នៅកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments