រតនគិរី ៖ កាលពីព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គោញីចំនួន០៦ក្បាល បានងាប់ជាបន្តបន្ទាប់នៅក្នុងចម្ការដំឡូងមី និងចម្ការស្វាយចន្ទី របស់ឈ្មោះ ណាត ភេទប្រុស ស្ថិតនៅភូមិចង ឃុំញ៉ាង ស្រុកអណ្ដូងមាស។
យោងតាមរបាយការណ៍នគរបាលស្រុកអណ្ដូងមាសបានឲ្យដឹងថា ម្ចាស់គោ ៖
១-ឈ្មោះ សល់ ចេល ភេទប្រុស អាយុ៥៦ឆ្នាំ គោ២ក្បាលងាប់។
២-ឈ្មោះ រចំ ផង់ ភេទប្រុស អាយុ៣៣ឆ្នាំ គោ១ក្បាលងាប់។
៣-ឈ្មោះ សល់ គ័រ ភេទប្រុស អាយុ៣៥ឆ្នាំ គោ១ក្បាលងាប់។
៤-ឈ្មោះ សេវ គ្លីន ភេទប្រុស អាយុ៤៥ឆ្នាំ គោ១ក្បាលងាប់។ រីឯគោ០១ក្បាលទៀតងាប់ នៅពុំទាន់រកម្ចាស់ឃើញនៅឡើយទេ។
របាយការណ៍ខាងលើបន្តទៀតថា តាមការសន្និដ្ឋានរបស់មណ្ឌលសុខភាពឃុំញ៉ាង ពីការងាប់សត្វគោចំនួន០៦ក្បាលនោះ គឺមកពីគោស៊ីស្លឹកដំឡូងមីពុលថ្នាំសម្រាប់ម្ចាស់បាញ់ប៉ូវដំឡូងមីនោះ។
អធិការនគរបាលស្រុកអណ្ដូងមាស មិនអាចសុំការបំភ្លឺបានទេ នៅល្ងាចថ្ងៃទី១៤វិច្ឆិកានេះ ពាក់ព័ន្ធករណីងាប់គោ០៦ក្បាល របស់ប្រជាពលរដ្ឋនៅក្នុងចម្ការដំឡូងមីខាងលើ តើម្ចាស់ចម្ការមានសំណងសងទៅលើម្ចាស់គោ ឮមួយយ៉ាងណានោះ៕
Source: Kampuchea Thmey Daily
0 Comments