Ad Code

បុរស​ម្នាក់ ​ឡើង​ទៅ​ផ្សារ​ដំបូល​ប៉ះ​ខ្សែកាប​ភ្លើង​ស្រាត ក៏​ឆក់​ធ្លាក់​ពីលើ​ដំបូល​ស្លាប់​មួយ​រំពេច​



រតនគិរី ៖ បុរស​ជាង​ផ្សារដែក​ម្នាក់​ ត្រូវជា​កូនជាង​ម្ចាស់​សិប្បកម្ម ឈាង​រ៉ា (​ញ៉ា​ញ់​) ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ប៉ះ​នឹង​ខ្សែកាប​ភ្លើង​ស្រាត​ឆក់​ស្លាប់​ភ្លាមៗ​យ៉ាង​សង្វេគ​។​

​ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ពុធ ៧​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​"​យីហោ​" បែប ប៊ី ម៉ា​ត​លី​ហួរ​វេរ​លុយ ក្បែរ​រង្វង់​មូល ស្ថិតនៅ​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បានលុង​។​

​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ប្រពន្ធ​និង​កូន​២​នាក់ ហើយ​ជនរងគ្រោះ​មានមុខ​របរ​កូនជាង​ផ្សារដែក​ រស់នៅ​ភូមិ​/ឃុំ​កើតហេតុ​ខាងលើ​។​

ក្រោយពី​កើតហេតុ ​នគរបាល​ក្រុង​បាន​លុង​ និង​បងប្អូន​សាច់ញាតិ​ដឹក​បាន​ជនរងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ដើម្បី​ជួយ​សង្គ្រោះ ​តែ​ដឹក​ដល់​មន្ទីរពេទ្យ​លោកគ្រូ​ពេទ្យ​ប្រាប់​ថា ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ទើប​បងប្អូន​សាច់ញាតិ​ដឹក​សាកសព​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​

បើតាម​នគរបាល​បាន​បញ្ជាក់​ទៀត​ថា យោង​តាម​ការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​នោះ ម្ចាស់ផ្ទះ​លីហួរ​វេរ​លុយ​ខាងលើ ​បាន​ជួល​ឲ្យ​ក្រុម​ជាង​ផ្សារដែក​មាន​គ្នា​២ ​ទៅ​៣​នាក់ ​ឡើងលើ​ដំបូលផ្ទះ​មាន​កម្ពស់​ជាង​១០​ម៉ែត្រ ​ដើម្បី​ផ្សារ​ដែក​ និង​ប្រក់​ដំបូល​ផ្ទះ ​​ខណៈ​កំពុង​លើ​ក​ស័ង្កសី ​ក៏​ប៉ះ​នឹង​ខ្សែកាប​ភ្លើង​ស្រាត​(​មេ​)​ ទើប​បណ្ដាល​ឲ្យ​ឆក់​ជនរងគ្រោះ​ធ្លាក់​ពីលើ​ដំបូល​មកដល់​ដី​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​តែម្ដង​។​

​នគរបាល​បាន​បន្តថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន គ្មាន​រឿង​អ្វី​ផ្សេង​នោះ​ទេ ហើយ​សាកសព ​ត្រូវ​បាន​ប្រពន្ធ​ និង​សាច់ញាតិ ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ជនរងគ្រោះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu