Ad Code

ស្ពាន​មួយ​កន្លែង​ក្នុង​ស្រុក​សាមគ្គី​មានជ័យ​ ត្រូវ​បាន​បាក់​ខ្ទេចខ្ទី​ ដោយសារ​រថយន្ត​ដឹក​ឈើ​លើស​ទម្ងន់



កំពង់ឆ្នាំង​ ៖​ ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ស្ពាន​មួយ​កន្លែង ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​ក្រាំង​ស្រម៉ ទៅ​រលាំង​នាគ ក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​បាក់​ផុង​ស្រុត​ ដោយសារ​រថយន្ត​ដឹក​ឈើ​ធុន​ធ្ងន់ ​លើស​ទម្ងន់ ​បើកបរ​ឆ្លងកាត់ ​នៅ​យប់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ នេះ ​និង​រហូតមក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ​ រថយន្ត​បង្ក​នៅ​មិនទាន់​ស្ទូច​ចេញពី​ទីតាំង​កើតហេតុ​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​មានការ​កកស្ទះ​ការ​ដល់​ធ្វើដំណើរ​របស់​ប្រជាជន។

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ស្ពាន​ចំនួន​០២​ហើយ​ ដែល​ត្រូវ​បាន​បាក់​ដោយសារតែ​រថយន្ត​ធុន​ធ្ងន់​ដឹក​លើស​ទម្ងន់ គឺ​លើក​ទី​១​ស្ពាន​ជី​ប្រង នៅ​ក្នុង​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស និង​ទី​២​ស្ពាន​ខាងលើនេះ ក្នុងស្រុក​សាមគ្គី​មានជ័យ ។ ដោយ​ប្រជាពលរដ្ឋ​រង់ចាំ​មើលថា តើ​អាជ្ញាធរ និង អង្គភាព​ដែល​ពាក់ព័ន្ធ នឹងមាន​ចំណាត់ការ​បែបណា ទៅលើ​រថយន្ត​ដែល​បង្ក​ការខូចខាត​ស្ពាន​ទាំង​២​នេះ ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu