ភ្នំពេញ ៖ ថៅកែហាងលក់ម៉ូតូស៊េរីទំនើប នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបញ្ជាក់ថា ម៉ូយដែលមកទិញម៉ូតូ គឺភាគច្រើនលើសលប់ មកទិញដោយប្រគល់លុយគ្រប់ចំនួន មិនសូវជាបង់រំលស់នោះឡើយ។
ម្ចាស់ហាង ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា សព្វថ្ងៃនេះ ម៉ូយដែលមកទិញម៉ូតូស៊េរីទំនើប គឺតែងប្រគល់លុយគ្រប់ចំនួនមិនសូវបង់រំលស់នោះទេ។
ម៉ូតូស៊េរីទំនើបនៅច្បារអំពៅ ដែលលក់ដាច់ជាងគេបំផុត គឺម៉ូតូC125 ស៊េរី2019 ដែលមានតម្លៃ២.៣៩៣ដុល្លារ ក្នុងមួយគ្រឿង។
ម៉ូយដែលមកទិញម៉ូតូស៊េរីថ្មីនេះ គឺភាគច្រើនមកពីតាមបណ្ដាខេត្ត និងតំបន់ជាយក្រុង។ ដោយឡែកម៉ូយដែលរស់នៅក្នុងរាជធានីភ្នំពេញ គឺច្រើនទិញម៉ូតូម៉ាកស្កូពី និងភីស៊ីអិច។
ម្ចាស់ហាងបានបញ្ជាក់ថា សព្វថ្ងៃនេះគេនិយមឃើញអ្នកទិញម៉ូតូយកទៅជិះ គឺច្រើនទិញម៉ូតូបកពីកេស មិនសូវប្រើម៉ូតូមួយទឹកនោះទេ ព្រោះមិនអាចធានាដូចម៉ូតូបកពីកេស។ នេះគឺជាកំណើនសេដ្ឋកិច្ចដ៏លឿនបំផុត នាឆ្នាំ២០១៨នេះ៕
Source: Kampuchea Thmey Daily
0 Comments