ភ្នំពេញ ៖ ជាថ្មីម្ដងទៀត តារាកំប្លែងប្រុសនាយ សង់សេត ដែលត្រូវបានមហាជនស្គាល់គ្រប់គ្នាជាកូនរបស់តារាកំប្លែងជើងចាស់លោកតា សង់ស៊ីស បានធ្វើការប្រកាសដាក់លក់ផ្ទះចំនួន២កន្លែងខណៈដែលជីវភាពគ្រួសារបច្ចុប្បន្នកំពុងជួបការខ្វះខាត និងត្រូវការប្រាក់ដើម្បីចំណាយលើការព្យាបាលឪពុកផងនោះ។
តាមការកត់សម្គាល់ នេះពុំមែនទើបជាលើកទី១នោះទេ ដែលតារាកំប្លែងនាយ សង់សេត ប្រកាសពីដំណឹង នៃការលក់ផ្ទះដើម្បីយកប្រាក់ផ្គត់ផ្គង់រាល់ការចំណាយនៅក្នុងគ្រួសារ។ ប៉ុន្តែគិតមកទល់ពេលនេះ ផ្ទះចំនួន២កន្លែងដែលនាយ សង់សេត បានធ្វើការប្រកាសដាក់លក់នោះ គឺមិនទាន់មានអតិថិជនណាម្នាក់ក្លាយជាម្ចាស់នៅឡើយទេ។
បង្ហោះភ្ជាប់ជាមួយរូបភាពចំនួន២សន្លឹក ដោយក្នុងនោះមានរូបភាព លោកតា សង់ស៊ីស ដែលត្រូវជាឪពុកកំពុងអង្គុយក្បែរធុងទឹកកកផងនោះ នាយ សង់សេត បានរៀបរាប់បែបសារកម្សត់ថា ជីវិតគឺយ៉ាងនេះហើយ លក់ទឹកសុទ្ធ ទឹកផ្លែឈើ តុងបាល់បណ្ដើរ ទម្រាំលក់ផ្ទះដាច់ ខ្ញុំសង់ ស៊ីស ត្រូវការលក់ផ្ទះពីរកន្លែង និងដីមួយប្លង់។
នាយ សង់សេត បានបញ្ជាក់ថា ផ្ទះទី១-មានទីតាំងស្ថិតនៅភូមិ ក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ផ្ទះទី២-ស្ថិតនៅភូមិ សុពរណ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
លក្ខណៈផ្ទះជួល១៨បន្ទប់ ចំណូលមធ្យម១ខែ(៥០០ដុល្លារ)ដីឡូត៍នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រសិនបើបងប្អូនដែលមានចំណាប់អារម្មណ៍ ឬបំណងចង់បានផ្ទះទាំងពីរទីតាំងខាងលើនេះ អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖០៧៧ ៨១១ ៩៦៨ ,០១៥ ៤៣៦ ០០៧ ,០១២ ៨៣៦ ៤៣៥ ,០១០ ៨៣៦ ៤៣៥។ បើស្រលាញ់ចូលចិត្តសូមជួយរកម៉ូយដោយក្ដីគោរព។ នេះជាការលើកឡើងបន្ថែមរបស់តារាកំប្លែងនាយ សង់ សេត៕
Source: Kampuchea Thmey Daily
0 Comments