ភ្នំពេញ ៖ តារាសម្តែងស្រីរូបស្រស់កំពុងទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពតាមរយៈសកម្មភាពការងារសង្គមកញ្ញា ដេននី ក្វាន់ មុននេះបានផ្ទុះប្រតិកម្មបន្ទាប់ពីអ្នកផលិតកម្មវិធីពញ្ញាក់អារម្មណ៍លោក តាន់ គឹមសួរ បានធ្វើការShareចែករំលែកនូវរូបភាពសិចស៊ីរបស់បងស្រីខ្លួនគឺអ្នកនាង ចម ច័ន្ទ ភ្ជាប់នឹងការរិះគន់។
ការផ្ទុះប្រតិកម្មពីសំណាក់តារាសម្តែងកញ្ញា ដេននី ក្វាន់ ពេលនេះបានកើតឡើងភ្លាមៗក្រោយពេលដែលលោក តាន់ គឹមសួរ បានបង្ហោះភ្ជាប់ជាមួយការរិះគន់នូវរូបភាពអ្នកនាង ចោម ច័ន្ទ បែបនេះថា អញកើតអារម្មណ៍ អញរំលោភ ធើ…ស្អីអញ។ ដែលប្រយោគខ្លីមួយឃ្លានេះបានធ្វើឲ្យកញ្ញា ដេននី ក្វាន់ ផ្ទុះប្រតិកម្មឆ្លើយតបលើសំណេរបែបនេះដោយយល់ថាលោក តាន់ គឹមសួរ មានចេតនាមើលងាយបងស្រីរបស់ខ្លួន។
ជាការឆ្លើយតបតារាស្រីកញ្ញា ដេននី ក្វាន់ បានបញ្ចេញទស្សនៈរបស់ខ្លួនប្រតិកម្មបែបនេះថា ធុញអាសង្គមយកមុខហ្នឹងចុយម្រាយ ហើយធ្វើដូចឯងហ្នឹងស្អី? ប៉ុន្តែតបទៅនឹងសំណេរនេះដែរលោក តាន់ គឹមសួរ បានបញ្ជាក់ទៅវិញថា បើសំដៅលើបងគឺខុសហើយ មុនហ្នឹងបងយកមុខបែបនេះបងធ្លាប់ឆាតប្រាប់អូនអំពីរឿងនេះជាច្រើនដងដែរហើយ។
ដោយឡែកទន្ទឹមគ្នានិងការផ្ទុះរឿងចម្រុងចម្រាស់រវាងកញ្ញា ដេននី ក្វាន់ និង លោក តាន់ គឹមសួរ ខាងលើនេះដែរ ក៏ស្រាប់តែមានភាគីទី៣គឺតារាចម្រៀងកំពូលទីសលោក ម៉ៃ សុគន្ធ បានបញ្ចេញមតិដោយគាំទ្រកញ្ញា ដេននី ក្វាន់ ដែរថា អាក្បាលត្រីអណ្តែង វាត្របែកក្បាល បានជាវាឆាប់ទទួលយកអញ្ចឹងហើយ អាមនុស្សមានខ្លួន ស៊ីលៀសរអៀសខ្លួន។ អាយកមុខ អាមហាថ្លៃថ្នូរអំពើរំលោភ មិនមែនកត្តាថតរូបរបស់គាត់តែមួយមុខទេ ពួកសត្វដែលមានអំពើរំលោភ វាជាសត្វអវិជ្ជាបានត្រូវ កុំខ្វល់ពីអាក្បាលត្រីអណ្តែងអូន Denny Kwan។
សូមបញ្ជាក់ថា ការផ្ទុះរឿងរ៉ាវដ៏ចម្រុងចម្រាស់រវាងតារាប្រុស-ស្រីកញ្ញាដេននីក្វាន់និងលោក តាន់ គឹមសួរ ខាងលើនេះ គឺបានធ្វើឡើងស្របពេលដែលរូបភាពស្លៀកពាក់សិចស៊ីរបស់អ្នកនាង ចោម ច័ន្ទដែលត្រូវជាបងស្រីបង្កើតកញ្ញា ដេននី ក្វាន់ ត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ប៉ុន្តែអំឡុងពេលនោះដែរ ក៏លោក តាន់ គឹមសួរ បន្តចែករំលែកភ្ជាប់នឹងការរិះគន់លើសកម្មភាពដូច្នេះ៕
Source: Kampuchea Thmey Daily
0 Comments