Ad Code

ក្បួន​ចំណាកស្រុក​មកពី​តំបន់​អាមេរិក​កណ្តាល​ បាន​បង្កើន​ល្បឿន ខណៈ​ជនអន្តោប្រវេសន៍​ក្រុម​ដំបូង​បាន​ឆ្លងកាត់​ព្រំដែន



ពលរដ្ឋ​អាមេរិក​កណ្តាល​រាប់រយ​នាក់​បាន​ទៅដល់​ព្រំដែន​ភាគខាងត្បូង​របស់​សហរដ្ឋអាមេរិក​ហើយ​កាលពី​ថ្ងៃ​ពុធ​ដោយ​ផ្គើន​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក Jim Mattis ខណៈ​ដែល​ក្រុម​ជន​ចំណាកស្រុក​ផ្សេងទៀត​បាន​បង្កើនល្បឿនរ​បស់​ខ្លួន​ដើម្បី​ចូលរួម​ជាមួយ​ពួកគេ។​

ជន​ចំណាកស្រុក​ក្រុម​ធំៗ​បាន​ប្រមូល​ផ្ដុំគ្នា​លើ​ឆ្នេរ​ខ្សាច់​នៅ​ទីក្រុង​ភាគ​ខាងជើង Tijuana នៅឯ​របង​ព្រំដែន​ដែល​ពុះ​ចែក​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ពី​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដោយ​ពួកគេ​បាន​ឡើងលើរ​បងហើយ​លោត​ចុះទៅ​ម្ខាង​ទៀត​ខណៈដែល​ភ្នាក់ងារ​ល្បាត​ព្រំដែន​របស់​សហរដ្ឋអាមេរិក​បាន​ឈរ​មើល​មុនពេល​រុញច្រាន​យ៉ាង​ឆាប់រហ័ស​ឲ្យ​ពួកគេ​ត្រឡប់​ទៅខាង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​វិញ​។​

នៅក្នុង​សារ​មួយ​ទៅកាន់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ដែល​បានដាក់​ពង្រាយ​ទាហាន​ប្រមាណ​៥,៩០០​នាក់​ទៅកាន់​ព្រំដែន​, ពួកគេ​មួយចំនួន​បាន​ស្រែកថា “​ពួកយើង​មិនមែនជា​ឧក្រិដ្ឋជន​ទេ​!”​។​

ជនអន្តោប្រវេសន៍​៤,០០០​នាក់​ផ្សេងទៀត​ដែលជា​ក្រុម​ដ៏​ធំ​គឺ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទៅដល់​ព្រំប្រទល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​បន្ទាប់ពី​រត់គេច​ពី​ភាពក្រីក្រ​និង​អំពើ​ហឹ​ង្សា​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ពួកគេ​។​

អ្នកឆ្លើយឆ្លង​ព័ត៌មាន AFP ម្នាក់​បាន​និយាយថា មាន​ជនអន្តោប្រវេសន៍​យ៉ាងតិច​៩​នាក់​មកពី​ក្បួន​នេះ​បាន​ឆ្លងកាត់​ចូលទៅក្នុង​សហរដ្ឋអាមេរិក​ហើយ​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ដោយ​មន្ត្រី​ល្បាត​ព្រំដែន​។​

តាម​បទបញ្ជា​របស់លោក Trump ដែល​ចេញ​កាលពី​សប្ដាហ៍​មុន​បាន​ឲ្យ​ដឹងថា ជនអន្តោប្រវេសន៍​ដែល​មិន​ឆ្លងកាត់​ព្រំដែន​តាម​ប៉ុស្តិ៍​ព្រំដែន​ផ្លូវការ​គឺ​នឹង​លែង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្នើសុំ​សិទ្ធិ​ជ្រកកោន​ទៀតហើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​និរទេស​ដោយ​ស្វ័យប្រវត្តិ​។​

ជន​ចំណាកស្រុក​ជាច្រើន​នាក់​នៅ​ទីក្រុង Tijuana បាន​និយាយថា ពួកគេ​នឹង​រង់ចាំ​ការមកដល់​របស់​ហ្វូងមនុស្ស​ដែល​នៅ​សេសសល់​ទាំងអស់​មុនពេល​ព្យាយាម​ឆ្លងកាត់​។​

ខណៈពេល​កំពុង​ធ្វើ​ទស្សនកិច្ច​រដ្ឋ​តិច​សាស់ លោក Mattis បាន​ទទូចថា ការដាក់​ពង្រាយ​យោធា​គឺជា​ការចាំបាច់​ដើម្បី​គាំទ្រ​ភ្នាក់ងារ​ល្បាត​ព្រំដែន​របស់​សហរដ្ឋអាមេរិក​។​

លោក Mattis បាន​និយាយថា យោធា​កំពុង​ជួយ​ភ្នាក់ងារ​ព្រំដែន​ជាមួយ​ការងារ​ជាច្រើន​ចាប់ពី​ការដឹកជញ្ជូន​ពួកគេ​តាម​ឧទ្ធម្ភាគចក្រ​រហូតដល់​ការដាក់​របង​បន្លា​លួស​នៅតាម​បណ្តោយ​ព្រំដែន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu