Ad Code

អគ្គិភ័យ​ឆាបឆេះ​អាសនៈ​ជាន់​ទី​១ ​នៃ​ផ្ទះល្វែង​ក្នុង​បុរី​លឹម​ឈាង​ហាក់ ​តែ​ជួយសង្គ្រោះ​ទាន់



ភ្នំពេញ​ ៖ ​អគ្គិភ័យ​បាន​ឆេះ​អាសនៈ​ជាន់​ទី​១​ នៃ​ផ្ទះ មួយ​ល្វែង ​នៅ​បុរី​លឹម​ឈាង​ហាក់​ ត្រូវបាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​៤​គ្រឿង​ ទៅ​ជួយ​ទាន់ពេលវេលា​ មិន​បណ្តាល​ឲ្យ​រាលដាល​ដល់ផ្ទះ​ទាំងមូល​ និង​ផ្ទះ​អ្នកជិតខាង​ទេ ​ប៉ុន្តែ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន។​

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៥០​នាទី​ ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្ទះ​លេខ​៦៥F ​ផ្លូវ​លេខ​2A​ បុរី​លឹម​ឈាង​ហាក់​ ក្រុមទី​១១ ​ភូមិ​គ្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ៦។​

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ឈ្មោះ នួន ស៊ីខន ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ មុខរបរ​លក់ដូរ រស់នៅ​ទីតាំង​កើតហេតុ​ខាងលើ។​

សមត្ថកិច្ច​បន្ត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ក្នុង​បុរី​លឹម​ឈាង​ហាក់ ខណៈ​ទទួល​បាន​ព័ត៌មាន​ភ្លាម ​កម្លាំង​ខណ្ឌ​ប៉ុស្តិ៍​ និង​ខណ្ឌ​ រួម​ទាំង​អាជ្ញាធរ​ បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ធ្វើការ​បំផុស​ដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លាម​ ប្រើ​ឡានទឹក​អស់​ចំនួន​៤​គ្រឿង​ ១​គ្រឿង​ឡាន​សាលា​ខណ្ឌ​ឫស្សីកែវ​ បាន​បាញ់​ពន្លត់​រលត់​ជា​ស្ថាពរ​នៅ​កន្លះ​ម៉ោង​ក្រោយ។​

បើ​តាម​ម្ចាស់ផ្ទះ​ ឈ្មោះ នួន ស៊ីខន បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​អាច​បណ្ដាល​មកពី​ទុស្សេ​ខ្សែភ្លើង ដែល​ដាក់​នៅ​អាសនៈ​នោះ​តែម្ដង ព្រោះ​មិន​មាន​អ្វី​សង្ស័យ​ក្រៅពី​នោះ​ទេ។

ម្ចាស់ផ្ទះ​បន្ត​ថា សម្ភារៈ​ខូចខាត ឆេះ​បន្ទប់​រៀប​អាសនៈ​ជាន់​ទី​១ ​ក្រៅពីនោះ​ពុំ​មាន​ការខូចខាត ​ឬ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu