ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់ឫស្សីកែវ ឃាត់ខ្លួនកាលពីវេលាម៉ោង០០នឹង៣០នាទី រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០២នាក់នោះ ១ ឈ្មោះតឿ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២ ឈ្មោះ បូ ផាត ភេទស្រីអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខ ស្ថិតនៅផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិផ្សារតូច សង្កាត់ទួល សង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតសម្ភារៈ ១ក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច ២ឧបករណ៍ប្រើប្រាស់នូវសារធាតុញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments