Ad Code

ផល សោ​ភ័​ណ្ឌ ជួប​ថៃ Lek Phit ឯ ឌុន រដ្ឋា ជួប​ម៉ាឡេស៊ី​Majid Hossein



​ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Lek Phit នា​យប់​ថ្ងៃ​សៅរ៍​ ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅក្នុង​កម្មវិធី​ប្រដាល់​Ganzberg Top Fighter របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។

Lek Phit ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះទេ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៧៥​លើក ឈ្នះ​៦៧​លើក ចាញ់​០៨​លើក មិនដែល​ស្មើ ហើយ​ធ្លាប់​ផ្ដួល​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៥​លើក។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មាន​កាយសម្បទា​រឹងមាំ មាន​កម្ពស់​ប្រហាក់ប្រហែល ​សោ​ភ័​ណ្ឌ ​ដែរ គឺ​១,៧០​ម៉ែត្រ ហើយ ​សោ​ភ័​ណ្ឌ​១,៦៨​ម៉ែត្រ។ តែ​យ៉ាងណា Lek Phit មិនដឹងថា អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ ផល​ សោ​ភ័​ណ្ឌ បាន​ឬ​អត់​នោះទេ?។​

ផល​ សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ដែល​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​នាពេល​កន្លងមក ដោយ​វាយ​ចាញ់​តិចតួច​បំផុត ដែល​ការជួប​ថៃ​ចុងក្រោយ​គេ​នោះ ផល សោ​ភ័​ណ្ឌ វាយ​ឈ្នះ Luk Yord ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​១៩ ខែ​តុលា​ ឆ្នាំ​២០១៨​កន្លងទៅនេះ។

និយាយ​ជារួម ក្នុងការ​ប្រកួត​ចំនួន​១១៩​លើក ផល សោ​ភ័​ណ្ឌ ​វាយ​ឈ្នះ​៩៩​លើក​ហើយ ដោយ​ចាញ់​តែ​១៩​លើក​ និង​ស្មើ​០១​លើក ហើយ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​លើ​រេញ​ចំនួន​៤១​លើក។ យ៉ាងណា សម្រាប់​ការជួប​Lek Phit​លើក​នេះ គេ​នៅតែមាន​ជំនឿ​ទុកចិត្ត​លើ ​ផល​ សោ​ភ័​ណ្ឌ ថា​នឹង​អាច​យក​ឈ្នះ​អ្នក​ប្រដាល់​ថៃ​នេះ​បាន​មិន​ខាន។​

ឌុន រដ្ឋា អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​អេ​ភូ​ថង​កីឡា នឹងត្រូវ​ឡើង​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ម៉ាឡេស៊ី​Majid Hossein។ ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។​

Majid Hossein ជា​អ្នក​ប្រដាល់​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ហើយ​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្ដង​ហើយ កាលពី​ថ្ងៃទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​បាន​ផ្ដួល ​ហេង វិឆ័យ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។ អ្នក​ប្រដាល់​ជនជាតិ​ម៉ាឡេស៊ី​រូបនេះ គេ​ប្រកួត​មាន​ប្លង់​តាម​លក្ខណៈ​បច្ចេកទេស​ទាំង​កណ្ដាប់ដៃ ទាំង​ជើង​ទាត់ ជង្គង់​កែង គឺ​មាន​កំប្លេ​តែម្ដង។

ឌុន រដ្ឋា អ្នក​ប្រដាល់​កម្ពុជា​យើង​វិញ ជា​អ្នក​ប្រដាល់​ចាស់វស្សា​។ ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង មាន​ចិត្ត​ប្រដាល់​ធំ ហើយ​ហ៊ាន​ប្ដូរ​ជាមួយ​គូប្រកួត​ដោយ​មិន​ខ្លាចញញើត​ឡើយ។
​សម្រាប់​ការជួប​ប្រកួត​ជាមួយ​Majid Hossein នេះ មិនដឹងថា ឌុន រដ្ឋា អាច​យកឈ្នះ​បាន​ឬ​អត់​នោះទេ ?។ ឌុន រដ្ឋា មាន​កំណត់​ត្រា​ប្រកួត​៨៧​លើក ឈ្នះ​៦៤​លើក ចាញ់​១៨​លើក និង​ស្មើ​៥​លើក ខណៈ​ដែល​Majid Hossein មាន​កំណត់​ត្រា​ប្រកួត​តែ​២២​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​១៨​លើក ចាញ់​០៣​លើក និង​ស្មើ​០១​លើក។​

ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ ឌុន រដ្ឋា គេ​មិនសូវ​ជួប​សំណាងល្អ​ប៉ុន្មាន​ទេ ក្នុង​ការជួប​ប្រកួត​ជាមួយ​បរទេស​នោះ។ ដូច្នេះ ចាំមើល​រវាង​ ឌុន រដ្ឋា និង Majid Hossein ជួបគ្នា​លើក​ទី​១​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu