Ad Code

លោក សួន សេរី​រដ្ឋា ហៅ សម រង្ស៊ី ថា​ជា​សំផឹង​នយោបាយ អស់សាច់​សម្រាប់​អ្នក​តាមដាន​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្ល៉េះ​



ភ្នំពេញ ​៖ លោក សួន សេរី​រដ្ឋា ដែលជា​អ្នកនយោបាយ​មួយរូប មកពី​បរទេស​ដែរ​នោះ បាន​ហៅ សម រង្ស៊ី ថា​ជាម​នុស្ស​សំផឹង​នយោបាយ អស់សាច់​សម្រាប់​អ្នកតាមដាន​តាំងពី​ឆ្នាំ​១៩៩៨​ មក​ម្ល៉េះ ហើយ​ពួក​អ្នក​ផ្កាប់មុខ ខ្វាក់​ខួរក្បាល ជាមួយ​លោក សម រង្ស៊ី រឹតតែ​អស់សាច់​ទៅទៀត ខណៈដែល​ចៅហ្វាយ​របស់ខ្លួន​កុហក​បោកប្រាស់​នៅលើ​គោក​ហើយ នៅតែ​តាម​បិទបាំង​ហែហម ដែល​ករណី​នេះ មិន​ខុសពី​ស្រាតខោ​ខ្លួនឯង​ទៅធ្វើ​កន្ទប​បិទបាំង​ឲ្យ ​សម រង្ស៊ី នោះទេ​។​

ការលើកឡើង​របស់​អ្នកនយោបាយ​រូបនេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ លោក សម រង្ស៊ី បាន​សរសេរ​ប្រកាស​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ផ្លូវការ​របស់ខ្លួន ដោយ​បបួល​សម្ដេច​តេ​ជោ ហ៊ុន សែន ភ្នាល់​គ្នា​លើ​ករណី​ការដោះលែង​ លោក កឹម សុខា ដែល​ក្នុងការ​ភ្នាល់​នេះ លោក សម រ​ង្ស៉ី បាន​កំណត់ថា បើសិន​មានការ​ដោះលែង​ លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាង​យូរ​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខ​នោះ សម្ដេច​តេ​ជោ នឹង​ចុះ​ចេញពី​តំណែង តែ​បើ​សិន​មិន​មាន​ការ​ដោះលែង​ទេ លោក សម រង្ស៊ី នឹង​ស្ម័គ្រចិត្ត​ប្រឈម​ចំពោះ​មុខ​ច្បាប់ ដោយ​ចូល​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ដើម្បី​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​។​

លោក សួន សេរី​រដ្ឋា បានបញ្ជាក់​យ៉ាងនេះ​ថា “​សម រង្ស៊ី លែងមាន​តម្លៃ​ជា​មនុស្ស​យូរ​ណាស់​មក​ហើយ តាំងពី​បុគ្គល​នេះ យក​ការ​ភូតភរ​កុហក​ម្ដង​ហើយ​ម្ដង​ទៀត មក​ធ្វើ​នយោបាយ​។ ដោយ​រាប់​តាំងពី​ការប្រកាស​តាំង​ខ្លួន​ជា​អ្នកក្លាហាន ហ៊ាន​ជិះ​យន្ត​ហោះ​ចូល​ស្រុក និង​បោក​សកម្មជន​ថា ខ្លួន​នឹង​មក​ចូល​គុក ជាប់គុក​ជាមួយ​សកម្មជន នោះ​វា​ជា​ការ​កុហក​រាប់​ភ្លេច​ទៅ​ហើយ​។

ថ្មីៗ​នេះ​ទៀត សម រង្ស៊ី បង្ហោះ​សារ​លើ Facebook Page របស់ខ្លួន​ថា អាសនៈ​កម្ពុជា នៅ​អង្គការសហ​ប្រជា​ជាតិ ត្រូវបាន​ទុក​ឲ្យ​ទំនេរ​នោះ គឺ​រឹតតែ​បញ្ជាក់​ថា សម រង្ស៊ី គឺជា​សំផឹង​នយោបាយ ដែល​ចេះ​ត្រឹមតែ​ចាយ​សំដី​កុហក​បោកប្រាស់​អ្នកគាំទ្រ និង​សម្ងំ​សុខ​ម្នាក់ឯង ដើរលេង​ធ្វើ​ទេសចរណ៍​នយោ​បាយ នៅក្រៅ​ប្រទេស ចាយ​លុយ​ពួក​យួន​សេរី និង​ចាយ​លុយ​ពួក​ផ្កាប់មុខ ខ្វាក់​ខួរក្បាល​មួយចំនួន ដើម្បី​តណ្ហា​នយោបាយ​”​។​

តាម​លោក សួន សេរី​រដ្ឋា “​ឥឡូវ សម រង្ស៊ី យក​វាសនា កឹម សុខា មកលេង​ភ្នាល់​លើ Facebook ដើម្បី​បំបាក់ទឹកចិត្ត កឹម សុខា និង​បន្ទាប​គ្រួសារ កឹម សុខា ដោយ​ចាត់ទុក កឹម សុខា ជា​ឧបករណ៍​ល្បែង​នយោបាយ​របស់ខ្លួន ដើម្បី​កម្សាន្ត​។ នេះ​គឺ​មិន​ខុសពី​ពេល​ដែល​សកម្មជន​សង្គ្រោះ​ជាតិ កំពុង​ជាប់​គុក​ទេ ដែល​កាលណោះ សម រង្ស៊ី ក៏​យក​ការជាប់គុក​ច្រវាក់​របស់​សកម្មជន​ខ្លួន​មកលេង​សើច ដើម្បី​ចំណេញ​លុយ និង​ប្រមូល​លុយ​សម្រាប់​ទេសចរណ៍​នយោបាយ​របស់​ខ្លួន​ដែរ។

សំផឹង​នយោបាយ​ដូច សម រង្ស៊ី វា​អស់សាច់​ទៅហើយ​សម្រាប់​អ្នកចេះ​តាមដាន​តាំងពី​ឆ្នាំ​១៩៩៨​មក រហូតដល់​ឆ្នាំ​២០១៨ នេះ គឺ​វា​២០​ឆ្នាំ​ហើយ​។ តែ​ពួក​អ្នក​ផ្កាប់មុខ ខ្វាក់​ខួរក្បាល​ជាមួយ សម រង្ស៊ី នោះ វា​រឹតតែ​អស់សាច់​ទៅទៀត ដែល​ចៅហ្វាយ​ខ្លួន​លាន​កន្ទុយ​កុហក​បោកប្រាស់​នៅ​លើ​គោក​ហើយ ខ្លួន​នៅតែ​តាម​បិទបាំង​ហែហម មិន​ខុសពី​ស្រាតខោ​ខ្លួនឯង​ទៅធ្វើ​កន្ទប​ឲ្យ សម រង្ស៊ី ដែល​កំពុង​វង្វេង​ឆ្កួត​ដើរ​អត់​ខោរ​នោះទេ​”​។​

លោក សួន សេរី​រដ្ឋា ធ្លាប់បាន​បញ្ជាក់ថា សម រង្ស៊ី និង កឹម សុខា ដែល​លោក​ស្គាល់​នោះ មិនមែន​ជា​អ្នកនយោបាយ​ស្នេហា​ជាតិ ឬ​ជា​អ្នក​ប្រជាធិបតេយ្យ​អី​ទេ តែ​គឺជា​ឈ្មួញ​នយោបាយ ដែល​ធ្វើ​នយោបាយ​ស្វែង​រកតែ​ផលប្រយោជន៍​ប៉ុណ្ណោះ មិន​ខ្លាច​ប្រើ​ល្បិច​ឈឺ​សាច់ (​បង្ក​គ្រោះថ្នាក់​ឲ្យ​សកម្មជន​ខ្លួន​ស្លាប់ និង​ជាប់គុក​) ដើម្បី​យក​ភាព​ល្បី រួច​យក​លេស​រៃអង្គាស​យកលុយ​ពី​ខ្មែរ​នៅក្រៅ​ប្រទេស​នោះឡើយ​។

លោក​បន្តថា ភាពជា​ឈ្មួញ​នយោបាយ​របស់​ពួកគេ មាន​ទាំង​អាជីវកម្ម​ ជួញដូរ​ រត់​ពន្ធ​មនុស្ស ​ទៅ​រស់នៅ​អាមេរិក កាណាដា និង​អឺរ៉ុប​ផងដែរ​។ ដូច្នេះ​បើ​ពលរដ្ឋ​ខ្មែរ នៅ​បន្ត​ចាញ់បោក​ពួក​ឈ្មួញ​នយោបាយ​នេះ គឺ​ប្រទេស​ខ្មែរ​មិន​អាច​មានការ​ផ្លាស់ប្ដូរ​ឡើយ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu